ស្វាមី​​​អ្នក​​​​នាង​​កា​តុ​​បាន​ធូ​រ​ស្បើយហើយ​

រាជ​ធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងបន្ត​ថា គិតត្រឹម​វេលាម៉ោង​១០ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១៦ នេះ ស្វាមី​​អ្នក​នាង​
កា​តុ ​លោក​ខ្យង​បាន​ធូ​រស្បើ​យ​ពី​អាការៈ​ជំងឺ​​ហើយ បន្ទាប់​ពី​​សង្គ្រោះ​បន្ទាន់​​នៅ​ឯមន្ទីរពេទ្យ​កាល​ម៉ែត្រ​ ​ដោយ​សារ​​ជំងឺ​បេះ​​ដូង​របស់​លោក​បានរើឡើង ។

នៅព្រឹកថ្ងៃ​ដដែល អ្នក​នាង​កា​តុ​បាន​​​ឱ្យ​​កោះសន្តិភាពដឹង​ថា ស្វាមី​របស់​នាង​​បាន​ធូរ​​ស្បើយ​ហើយ បន្ទាប់​បានការ​យក​ចិត្តទុកដាក់​ពី​ក្រុម​​គ្រូពេទ្យ ហើយ​ត្រូវ​គ្រូពេទ្យ​​​អនុញ្ញាត​ឱ្យ​​ស្វាមី​អ្នក​នាង​ត្រឡប់ទៅផ្ទះ​​នៅ​ថ្ងៃទី២១ មិថុនា ស្អែកនេះ ។ អ្នក​នាង​​បញ្ជាក់​ថា បើ​ទោះ​​ស្វាមី​អ្នក​នាង​​ចេញពី​មន្ទីរ​ពេទ្យក្តី​ ប៉ុន្តែ​ស្វាមី​អ្នក​នាង​ត្រូវតែ​​បន្ត​លេបថ្នាំ​រៀងរាល់ថ្ងៃ​តាម​វេជ្ជ​បញ្ជា ព្រោះ​ជំងឺ​អាច​រើ​ឡើងបាន​​គ្រប់​ពេល ប្រសិន​ជា​​យើង​មិន​បាន​ថែរក្សា​សុខភាព​​នោះ​ ។

បើ​​តាម​អ្នក​នាង​កា​តុ​ថា ​បន្ទាប់ពី​ចេញពីពេទ្យ ​អ្នកនាង​​​សម្រេចឱ្យ​​ប្តី​​​​​ត្រូវ​​សម្រាក​​ពី​ការងា​រយ៉ា​ងហោច​ណាស់​​កន្លះ​ឆ្នាំ ដើម្បី​មើលថែ​សុខភាព បើ​ទោះ​ជា​គ្រូពេទ្យ​បា​ន​​កំណត់​ត្រឹម​៣​ខែ​ក៏​ដោយ​ ។ ស្ថិត​ក្នុង​កា​លៈ​​ទេ​សៈ​នេះ​ អ្នក​នាង​នឹង​តស៊ូ​គ្រប់​បែប​យ៉ាង ​ដើម្បី​គ្រួសារ ព្រោះ​អ្នក​នាង​មិន​ចង់​បាត់បង់​ស្វាមី​ឡើយ​ ៕