គេង៧ម៉ោងក្នុង១យប់ ល្អបំផុត​សម្រាប់​សុខភាព

តើ​លោក​អ្នក​ដឹង​ទេ​ថា ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់គ្រាន់ និង​ មាន​សុខភាព​ល្អ? លោក​សាស្ត្រាចារ្យ Shawn Youngstedt មកពី​​​សាកលវិទ្យាល័យ Arizona State សហរដ្ឋអាមេរិក​ ប្រាប់ថា គេង​ត្រឹម ​៧ ម៉ោង​ជាពេល​​ល្អ​បំផុត​សម្រាប់​សុខភាព។ ​

 

គេង៧ម៉ោងក្នុង១យប់ ល្អបំផុត​សម្រាប់​សុខភាព

 

អ្នកជំនាញ​សិក្សា​លើ​រយៈពេលដំណេក​ ​​បាន​ឱ្យដឹង​ទៀត​ថា៖ “ដេក​ ៨ ​ម៉ោង ​ឬ​លើស​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង”។​

 

កាល​ពី​ ២​ឆ្នាំ​មុន​នេះ ​មាន​ការ​សិក្សា​មួយ​លើ​មនុស្ស ៩០០០ នាក់ និង​បាន​​រក​ឃើញ​ថា មនុស្ស​​អាយុពី​ ៥០ ទៅ ៦០​ឆ្នាំ ដែលដេក​តិច​ជាង ​៦ ម៉ោង ​ឬ​ច្រើន​ជាង​ ៨ ម៉ោងក្នុង​មួយ​យប់ គឺប្រព័ន្ធ​ចងចាំ​​ និង​សមត្ថភាព​សម្រេច​ចិត្ត ​របស់ពួកគេមាន​អាការៈ​មិន​ប្រក្រតី។

 

ចំណែក​ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Warwick របស់​អង់គ្លេស​ ក៏​បាន​ឱ្យ​ដឹង​ដូចគ្នា​ដែរ​ថា ថាមពល​ខួរ​ក្បាលរបស់​មនុស្ស​វ័យ ៦៥ ទៅ ៨៩ ឆ្នាំមាន​ការ​ថយ​ចុះ បើ​សិន​ពួកគេទទួលទាន​​ដេក​យូរ​ម៉ោងពេក​។

​​

មាន​ការសិក្សា​ជាច្រើន​​ស្ដី​អំពី​​រយៈពេល​គេង ហើយ​លទ្ធផល​​​ក៏​បាន​បង្ហាញ​ថា យុវវ័យ​មាន​សុខភាព​ល្អ​ គឺ​ដេកពី​ ៧​ ទៅ​ ៧ ម៉ោង​កន្លះ​ក្នុង​មួយ​យប់។

 

ចុះ​បើ​និយាយ​ពី​ស្ត្រី​ និង​បុរស​​វិញ ភេទមួយ​ណាត្រូវ​ការ​ដំណេក​ច្រើន​ជាង? លោកសាស្ត្រាចារ្យផ្នែក​ប្រព័ន្ធ​សសៃប្រសាទ Jim Horne មក​ពី​សាកលវិទ្យាល័យ​របស់​អង់គ្លេស Loughborough University ប្រាប់​ថា «ស្ត្រី» ព្រោះ​ពួកគេ​មាន​ការងារ​ធ្វើច្រើន ក្នុង​មួយ​ថ្ងៃៗ ដូច្នេះ​​ខួរក្បាល​របស់​ពួកគេ ត្រូវ​ការ​សម្រាក​​ច្រើន​ផង​ដែរ៕

 

លំហាត់​គណិតវិទ្យា​នេះ​កំពុង​ល្បី​ខ្លាំង​​នៅ​​ជប៉ុន ​អាច​ដោះ​ស្រាយ​ចេញ​ទេ?

 

ប្រែសម្រួល៖  អ៊ុំ សុភក្តិ
ប្រភព៖ dailymail