ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ល្បី​ខ្លាំង​ដល់​ថ្នាក់​យក​ទៅ​ប្រៀបធៀប​ជាមួយ​ពហុ​កីឡដ្ឋាន​ Wembley របស់​អង់គ្លេស

កាលពីយប់ថ្ងៃទី១៩ ខែមិថុនាម្សិលមិញនេះ ប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញប្រទេសរបស់ខ្លួនបានទទួលការចាប់អារម្មណ៍ពីក្រសែភ្នែករបស់ពិភពលោក។

កាលពីយប់មិញនេះ គេហទំព័រកម្សាន្តដ៏ល្បី 9GAG បានបង្ហោះរូបភាព បង្ហាញពីទិដ្ឋភាពពហុកីឡាដ្ឋានជាតិអូឡាំពិករបស់កម្ពុជា ក្នុងជំនួបជាមួយប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ដែលមើលទៅពិតជាគួរឲ្យស្ញប់ស្ញែងមែនទែន។

ត្រឹមនេះគឺវាអស្ចារ្យណាស់បាត់ទៅហើយ តែអ្វីដែលកាន់តែពិសេសទៀតនោះគឺ គេហទំព័រនេះបានពិពណ៌នានៅលើរូបភាពនេះថា “This is not Wembley stadium in England, but Olympic stadium in Cambodia” (នេះមិនមែនជាពហុកីឡដ្ឋាន Wembley នៅអង់គ្លេសនោះទេ តែវាគឺជាទិដ្ឋភាព នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិករបស់កម្ពុជា)។

តាមរយៈនេះបានបង្ហាញយ៉ាងច្បាស់ថា វិស័យកីឡារបស់កម្ពុជាកំពុងរីកដុះដាល និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង អាស្រ័យហេតុនេះសូមបន្តធ្វើការគាំទ្របន្តទៀត ដើម្បីជាប្រយោជន៍របស់សង្គមជាតិយើង។

ទិដ្ឋភាពពហុកីឡាដ្ឋានជាតិអូឡាំពិករបស់កម្ពុជា
ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ល្បី​ខ្លាំង​ដល់​ថ្នាក់​យក​ទៅ​ប្រៀបធៀប​ជាមួយ​ពហុ​កីឡដ្ឋាន​ Wembley របស់​អង់គ្លេស

ពហុកីឡដ្ឋាន Wembley នៅអង់គ្លេស
ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ល្បី​ខ្លាំង​ដល់​ថ្នាក់​យក​ទៅ​ប្រៀបធៀប​ជាមួយ​ពហុ​កីឡដ្ឋាន​ Wembley របស់​អង់គ្លេស
ប្រភព៖ 9gag

ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ល្បី​ខ្លាំង​ដល់​ថ្នាក់​យក​ទៅ​ប្រៀបធៀប​ជាមួយ​ពហុ​កីឡដ្ឋាន​ Wembley របស់​អង់គ្លេស已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កីឡា  ព័ត៌មាន
Tags: