ថន តារា អនាគត​ស្វាមី ពាក់​​ចិញ្ចៀន​ប្រចាំ​ត្រកូល​ឲ្យ

តារា​សម្ដែង ថន តារា និង​ចូល​រោង​ជ័យ​ជា​មួយ​ពោះម៉ាយ​កូន១​ដែល​មាន​តួនាទី​ជា​មន្ត្រី​ធំ​​ម្នាក់ក្នុង​ជួរ​រាជរដ្ឋាភិបាល​​ថៃ​នៅ​ថ្ងៃ ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ខាង​មុខ​នេះ​ហើយ ក្នុង​នោះ តាម​ព័ត៌មាន នាង​ត្រូវ​បាន​អនាគត​ស្វាមី​បំពាក់​​ចិញ្ចៀន​ពេជ្រ​​ប្រចាំ​ត្រកូល​ឲ្យ១វង់។ នេះ​បើ​តាម​ការ​​បង្ហើប​ប្រាប់​ពី​​កញ្ញា ថន លក្ខិណា ​ជា​ប្អូន​ស្រី។

 

ថន តារា អនាគត​ស្វាមី ពាក់​​ចិញ្ចៀន​ប្រចាំ​ត្រកូល​ឲ្យ

 

កញ្ញា ថន លក្ខិណា ដែល​ចេញ​មុខ​ឆ្លើយ​ជំនួស​បង​ស្រី ​មិន​បាន​ប្រាប់​ពី​តម្លៃ​​ចិញ្ចៀន​ពេជ្រ​​ខាង​លើ​ឡើយ ប៉ុន្តែ​នាង​បាន​ប្រាប់​ថា ចិញ្ចៀន​នោះ​គឺ​ជា​ចិញ្ចៀន​ប្រចាំ​ត្រកូល​របស់​​​អនាគត​បង​ថ្លៃ​ខ្លួន ​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

 

កញ្ញា ថន តារា និង លោក ណាវៈរ៉ាត់ យូបំារ៉ុង ដែល​​មាន​នាទី​ជា​មន្ត្រី​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ បាន​ស្គាល់​គ្នា​​​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​កម្មវិធី​មួយ។ លក្ខិណា អ្នក​នាំ​ពាក្យ​បង​ស្រី​ប្រាប់​ថា កាល​ណោះ​ ខ្លួន​និង​បង​ស្រី បាន​ទៅ​ធ្វើ​អ្នក​បក​​ប្រែ​ភាសា​ថៃ​ឲ្យ​កម្មវិធី​​ធំ​មួយ ហើយ​ពេល​នោះ​លោក ណាវៈរ៉ាត់ យូបំារ៉ុង ក៏​បាន​ឃើញ​បង​ស្រី​របស់​ខ្លួន រួច​ក៏​មាន​ទំនាក់ទំនង​គ្នា​រហូត​មក។
 

ងាក​មក​ថ្លៃ​បណ្ណាការ​​ដែល​ខាង​ប្រុស​ជូន​មក​ក្រុម​គ្រួសារ​ខាង​ស្រី​វិញ កញ្ញា ថន លក្ខិណា ក៏​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ តែ​នាង​បាន​ប្រាប់​ថា អាច​នឹង​ទម្លាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​រៀប​ការ​តែ​ម្ដង។អាពាហ៍ពិពាហ៍​របស់​ថន តារា ​និង​​ធ្វើ​នៅ​នៅ​​កោះ​ពេជ្រ អាគារ A ដែល​គ្រោង​អញ្ជើញ​ភ្ញៀវ​ប្រហែល ៧០ តុ។ តាម​ការ​បញ្ជាក់ ថន តារា នឹង​ចេញ​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​នៅ​ប្រទេស​ថៃ​ក្រោយ​ពី​រៀប​ការ​រួច៕
 

 

អត្ថបទ៖ ខុត សីហា