សា​រ៉ា​យ ស​ក្ខ​ណា ​នៅតែមាន​ហាងឆេង​ ​ ​

6 Videos


តារាសម្តែងសម្បុរខ្មៅស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា បានឲ្យដឹងថាការមកលេង ស្រុកកំណើតលើកនេះ គឺមានផែនការចំនួន៣ដែលចាំបាច់នាងត្រូវសម្រេចឲ្យបាន ។ សារាយ សក្ខណា បានបង្ហើបពីផែនការចំនួន៣របស់នាងក្នុងនោះ គឺទី១ ចាត់ចែងបើកហាងកែ សម្ផស្សតាមការគ្រោងទុកទី២ ថតរឿងសងឲ្យផលិតកម្ម Red Picture និងទី៣ទទួលថតរឿងថ្មីទៀត។ ព្រោះតែហេតុនេះហើយទើបអ្នកនាងសុខចិត្តជិះយន្តហោះមកវិញបើទោះជានាងទើបតែឡើងទៅដល់អាមេរិកកាលពីចុងខែមេសាក៏ដោយ។

P9

ក្នុងដំណើរ មកកាន់ប្រទេសកម្ពុជាលើកនេះ អ្នកនាង សារ៉ាយ សក្ខណា ដំបូងឡើយគឺ គ្រាន់តែ មានបំណងបីកូនមកថតរឿង«ក្រមុំកូន១» សងឲ្យផលិតកម្ម Red Picture ដែលអ្នកនាងថតឲ្យគេ មិន ទាន់ចប់ប៉ុណ្ណោះ ។ ប៉ុន្តែដោយសារតែមានបំណងចង់បើកហាងកែសម្ផស្សផង និងចង់ ថតរឿង ថែមផង ក៏សម្រេចចិត្តដំអក់ដល់ ២ ឬ ៣ ខែ ។ ដោយដឹងថានាងអាចមានឱកាសសំដែងរឿងទើបមានផលិតកម្មមួយបានចាប់អារម្មណ៍ទាក់ទងនាងឲ្យថតរឿងថ្មីឲ្យគេហើយនាងក៏ ទើបតែបានចុះកុងត្រាថ្មីមួយ បន្ថែមពីលើរឿង «ក្រមុំកូន ១» ដែល ត្រូវថត សង ដែលអាចនិយាយបានថាសារ៉ាយ សក្ខណានៅតែមាន ទីផ្សារនិងមានហាងឆេង គ្រប់ពេល បង្ហាញមុខនៅកម្ពុជា ។

សា​រ៉ា​យ ស​ក្ខ​ណា ​នៅតែមាន​ហាងឆេង​ ​ ​

សារ៉ាយ សក្ខណា បានប្រាប់ថារឿងថ្មីដែលអ្នកនាងទទួលបាននោះ ទើបតែក្រុងពាលី និងចេញ ថតកាលពីថ្ងៃអាទិត្យ ទី ១២ មិថុនា ប៉ុណ្ណោះ តែរឿងនោះផលិតករមិនទាន់អនុញ្ញាតឲ្យបញ្ចេញ ចំណង ជើងនៅឡើយទេ ។ នៅក្នុងខ្សែរឿងនោះ អ្នកនាងត្រូវគេតម្រូវឲ្យដើរតួជាខ្មោចស្រីស្អាត និងក្រមិចក្រមើម ហើយអ្នក មេម៉ាយ សុខ សោម៉ាវត្តី គឺសម្ដែងជាតួឡិកឡក់តាំងពីដើមរហូតដល់ចប់ ។

សា​រ៉ា​យ ស​ក្ខ​ណា ​នៅតែមាន​ហាងឆេង​ ​ ​

តារាស្រីកូនមួយ ដែលមានចរិករួសរាយរាក់ទាក់ ក្រមិចក្រមើមគួរឲ្យស្រលាញ់ អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹងទៀតថា៖ « ការត្រឡប់មកលេង ស្រុកកំណើតលើកនេះ គឺបានថតរឿងទុក ចាក់បញ្ចាំងជូនទស្សនិកជនទស្សនា ព្រោះថានាង តែងមានក្តីស្រមៃថា នៅពេលត្រឡប់ មកលេងស្រុក គឺចង់មានរឿងមួយឬពីរ តាមដែលអាចធ្វើទៅ បានទុកបញ្ចាំងជូន ទស្សនិកជន កុំឲ្យភ្លេចមុខ » ៕ ដេវីត

សា​រ៉ា​យ ស​ក្ខ​ណា ​នៅតែមាន​ហាងឆេង​ ​ ​
សា​រ៉ា​យ ស​ក្ខ​ណា ​នៅតែមាន​ហាងឆេង​ ​ ​
សា​រ៉ា​យ ស​ក្ខ​ណា ​នៅតែមាន​ហាងឆេង​ ​ ​
សា​រ៉ា​យ ស​ក្ខ​ណា ​នៅតែមាន​ហាងឆេង​ ​ ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត