យុវជន ចូលចិត្ត​ជួបជុំគ្នា​តាម​ហាង​កាហ្វេ ច្រើនជាង​តាម​ក្រោម​ដើមឈើ

នៅពេលបច្ចុប្បន្ន យុវជន ជាសិស្សនិស្សិត  បានប្ដូរកន្លែងជួបគ្នា នៅក្រោមដើមឈើ ដើម្បីមើលមេរៀន ឬក៏ពិភាក្សាការងាររួមគ្នា មកណាត់ជួប នៅតាមហាងកាហ្វេ ពិសេសនៅហាងកាហ្វេទំនើបៗ ក្នុងរាជធានីភ្នំពេញ។

យុវជន ចូលចិត្ត​ជួបជុំគ្នា​តាម​ហាង​កាហ្វេ ច្រើនជាង​តាម​ក្រោម​ដើមឈើ

ហេតុអ្វី បានជាយុវជន ចូលចិត្តជួបគ្នា តាមហាងកាហ្វេ? នៅទីនោះ មានអាហារ និងកាហ្វេ។ ភាពងាយស្រួលមួយទៀត ហាងកាហ្វេ ដែលទំនើបៗ មានម៉ាស៊ីនត្រជាក់ មានហ្វ្រ៊ី អ៊ីនថឺណេត ហើយស្ងាត់ អាចជួបជុំពិភាក្សា ឬក៏ជជែកគ្នាបានដោយគ្មានម៉ោងកំណត់ឡើយ។

ម្យ៉ាងទៀត យុវនិស្សិតមួយចំនួន ក៏បានបង្ហាញពីភាពហ៊ឺហា ក្នុងសម័យស៊ីវិល័យទំនើប ដើម្បីបង្អួតដល់មិត្តភ័ក្ដិថា ពួកគេចូលផឹកកាហ្វេសុទ្ធតែនៅ ប្រេនៗ ឬក៏នៅហាងទំនើបៗ ជាដើម។

និន្នាការនេះ បានផ្លាស់ប្ដូរ ដោយសារតែបច្ចុប្បន្ន ហាងកាហ្វេទំនើបៗ បើកច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ ហើយសូម្បីតែនៅមុខសាកលវិទ្យាល័យធំៗ ដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានហាងកាហ្វេទំនើបៗ ច្រើន ដែលផ្ដល់ភាពងាយស្រួល ដល់សិស្សនិស្សិត អាចជួបជុំគ្នាបានយ៉ាងងាយស្រួល ដោយមិនព្រួយបារម្ភពីខ្យល់ភ្លៀងឡើយ នៅរដូវវស្សា ពេលនេះ។

យ៉ាងណាក៏ដោយចុះ ជួបនៅទីណា ក៏បាន ឲ្យតែយុវសិស្សនិស្សិត និងយុវជនយើង មានលទ្ធភាព ក្នុងការជជែក ជួបគ្នារៀន និងពិភាក្សាការងារ។ ប៉ុន្តែយុវជនគួរតែជៀសវាងការជួបជុំ នាំគ្នាផឹកស៊ី សេពគ្រឿងស្រវឹង ដែលអាចនឹងបង្កបញ្ហាដល់ក្រុមគ្រួសារ និងសង្គម អស់ទាំងលុយហើយ គ្រោះថ្នាក់ដោយសារតែបើកបរក្រោមឥទ្ធិពលនៃគ្រោះស្រវឹង៕

ប្រភព៖ sabay

  • យុវជន ចូលចិត្ត​ជួបជុំគ្នា​តាម​ហាង​កាហ្វេ ច្រើនជាង​តាម​ក្រោម​ដើមឈើ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:ជីវិតនិងសង្គម
Tags: