Bale ​បដិសេធ​ថា មិន​បាន​ចំលង​ស្ទីល​ហ្វ្រីឃីក​ពី CR7

Gareth Bale តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​វែល បាន​បដិសេធ​ថា មិន​បាន​ចំលង​ស្ទីល​ហ្វ្រីឃីក​​​ពី​​មិត្ត​រួម​ក្លឹប​ Real Madrid របស់​ខ្លួន​ Cristiano Ronaldo ឡើយ។

 

Bale ​បដិសេធ​ថា មិន​បាន​ចំលង​ស្ទីល​ហ្វ្រីឃីក​ពី CR7

Gareth Bale តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​វែល

 

Bale ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង បន្ទាប់​ពី​២​ប្រកួត​នៅ​ Euro 2016 ក្នុង​ពូល​ B ​រូប​គេ​ស៊ុត​បាន​២​គ្រាប់ និង​ជា​គ្រាប់​បាល់​ហ្វ្រីឃីក​ពី​ចម្ងាយ​ទាំង​អស់ អំឡុង​ការ​ប្រកួត​​ពេល​វែល​ឈ្នះ​ស្លូវ៉ាគី ២-១ និង​ចាញ់​អង់គ្លេស ២-១។

 

Bale ​បដិសេធ​ថា មិន​បាន​ចំលង​ស្ទីល​ហ្វ្រីឃីក​ពី CR7

Gareth Bale និង​ Cristiano Ronaldo (ស្តាំ) នៅ​ក្រុម​ Real Madrid

 

នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​ថា ​តើ​ការ​ហ្វ្រីឃីក​ដ៏​ល្អ​នៅ​ Euro 2016 ​នេះ​ រូបគេ​មាន​​យក​ចំណុច​ខ្លះ​​តាម​​ Ronaldo ដែរ​ទេ? អតីត​​ខ្សែ​បម្រើ​ក្រុម​ Tottenham Hotspur រូប​នេះ​ ​បាន​ឆ្លើយ​តប​ថា៖ “យើង​បាន​​អនុវត្ត​​ជាមួយ​គ្នា​​អំឡុង​ពេល​ហ្វឹកហាត់​ (នៅ​ Real Madrid)។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចំលង​ស្ទីល​គាត់​ទេ ​ខ្ញុំ​ធ្វើ​វា​តាម​របៀប​របស់​ខ្ញុំ…ខ្ញុំ​ចូល​ចិត្ត​ស្ទីល​របស់​ខ្ញុំ”។

 

Bale ​នឹង​ជាប់​កំណត់ត្រា​ ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro ​ដែល​អាច​ស៊ុត​ហ្វ្រីឃីក​ចូល​ទី​បាន​៣​គ្រាប់ បើ​សិន​ជា​រូប​គេ​​អាច​ស៊ុត​ហ្វ្រីឃីក​ចូល​ទី​ក្រុម​រុស្សី ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល B លើក​ចុង​ក្រោយ នា​វេលា​ម៉ោង​០២:០០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ​ទៀត៕

 

Bale ​បដិសេធ​ថា មិន​បាន​ចំលង​ស្ទីល​ហ្វ្រីឃីក​ពី CR7

 

Bale ​បដិសេធ​ថា មិន​បាន​ចំលង​ស្ទីល​ហ្វ្រីឃីក​ពី CR7

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror