បេក្ខជន​រូបរាង​​ស្រដៀង Mr.Bean ឡើង​កូរ​ពេញ​ឆាក​ Thailand’s Got Talent

បេក្ខជន​អាយុ​៤២​ឆ្នាំ​ម្នាក់​បាន​តុបតែង​ខ្លួន​និង​ធ្វើ​កាយវិការ​ស្រដៀង​តារា​កំប្លែង​អង់គ្លេស​ Rowan Atkinson (Mr.Bean) ​​​លើ​ឆាក​ប្រឡង​សមត្ថភាព​ចម្រុះ Thailand’s Got Talent រដូវ​កាល​ទី​៦​​ សប្ដាហ៍​ទី​២ កាល​ពី​ម្សិលមិញ។​

 

បេក្ខជន​រូបរាង​​ស្រដៀង Mr.Bean ឡើង​កូរ​ពេញ​ឆាក​ Thailand’s Got Talent

 

Tai Mongkol ដែល​​ជា​អ្នក​គាំទ្រ​ម្នាក់​របស់ Mr.Bean បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ភ្ញាក់ផ្អើល​គ្រប់​ពេល​ដែល​ដើរ​សំដៅ​មក​កណ្ដាល​ឆាក​ ព្រោះ​មាន​​រូបរាង​​​អាកប្បកិរិយា​​ស្រដៀង​តារា​កំប្លែង​អង់គ្លេស​ខាងលើ​​ពេក។

 

Mongkol បាន​បង្ហាញ​សមត្ថភាព​ដោយ​ចាក់​ភ្លេង​​និង​ធ្វើ​កាយវិការ​ត្រាប់​តាម Mr.Bean។ ពេល​សម្ដែង​ត្បិត​តែ​មើល​ទៅ​គ្មាន​​​សមត្ថភាព​អច្ឆរិយ​ ប៉ុន្តែ​បុរស​រូប​នេះ​បាន​នាំ​អារម្មណ៍​អ្នក​ទស្សនា​ផ្ទាល់​ក៏​ដូចជា​ គណៈកម្មការ​ទប់​សំណើច​មិនបាន​ ដោយ​សារ​តែ​កាយវិការ​ដ៏​ក្រមិចក្រមើម​។ ​ទីបំផុត​គណៈកម្មការ​៣​រូប​សម្រេច​ឲ្យ Tai Mongkol ជាប់​ទៅ​វគ្គ​បន្ត៕

 

 

ចុចអាន៖បេក្ខនារី​១៨​ឆ្នាំ​​កៅឆាយ​ប៊ូតុង​មាស Thailand’s Got Talent ព្រោះ​ច្រៀង​និង​រ៉េប​​ល្អ​ឥតខ្ចោះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  mp3downloadstafaband