មុន​នេះ ចាប់​​ខ្លួន​​ក្រុមអាវខ្មៅ៤​រូប

រាជ​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ក្រុម​​សកម្មជន​អាវ​ខ្មៅចំនួន​​៤​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួនខណៈ​កំពុង​កាន់​​បដា​​ដើរ​ស្រែក​​តវ៉ា​ទាមទារ​​ឱ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស (​គ​.​ជ​.​ប​) ដែល​បាន​ចាប់ខ្លួន ​នា​ពេល​កន្លង​មក ។

ហេតុការណ៍​ចាប់​ខ្លួន​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​គោក​ចំបក់ សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បញ្ចៀស​ការ​បាតុភាព​ដែល​អាចកើត​ឡើងណាមួយ​ ។

សកម្មជន​អាវ​ខ្មៅ​ទាំង​៤​រូបត្រូវ​គេ​ដឹង​ថា ២​នាក់​មក​ពី​សហគមន៍​ដីធ្លី​បុ​រ​កីឡា , ម្នាក់​មក​ពី OSO ភូមិ​ថ្មៅ​គោល និង​ម្នាក់​ទៀត​មក​ពី​បឹង​កក់ ។ បច្ចុប្បន្ន ពួក​គេ​ទាំង​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​សួរនាំ ។