វ៉ាន់ នី​ឡា ទទួល​មួយ​ឃ្លា​ពី ម៉េង កែវ ពេ​ជ្ជ​តា ពិតជា​មិនធម្មតា​

6 Videos


ក្រោយការធ្លាយរូបអាក្រាតកាយរបស់កញ្ញា វ៉ាន់ នីឡា ដែលជាតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខតនោះរួចមក យើងឃើញថាមានមិត្តភ័ក្ដិសិល្បករជាច្រើនបានចូលរួមលើកទឹកចិត្តឱ្យតារាវ័យក្មេងរូបនេះរឹងមាំឡើងវិញ ក្នុងនោះក៏មានអ្នកនាង ម៉េង កែវពេជ្ជតា ផងដែរ ។

P9

អ្នកនាង ម៉េង កែវពេជ្ជតា បានលើកទឹកចិត្តដល់កញ្ញា វ៉ាន់ នីឡា ដែលមានខ្លឹមសារបង្កប់ទៅដោយក្ដីស្រឡាញ់ ថា «ក្រោកឈរឡើងប្អូនសម្លាញ់ បង និង ប្រជាពលរដ្ឋដែលជាទស្សនិកជនគាំទ្រប្អូនជារៀងរហូតមិនផ្លាស់ប្តូរ ។ ស្រឡាញ់ វ៉ាន់ នីឡា» ។ ឆ្លើយតបទៅនឹងសារចូលរួមលើកទឹកចិត្តពីសំណាក់សិល្បកររៀមច្បងនេះ កញ្ញា វ៉ាន់ នីឡា ក៏បានឆ្លើយតបទៅវិញទាំងសេចក្ដីគោរពថា « ជំរាបសួរបងស្រី ពីចម្ងាយ ខ្ញុំ វ៉ាន់ នីឡា ណាបង , ខ្ញុំសូមអគុណបងដោយស្មោះអស់ពីចិត្តសម្រាប់ការលើកទឹកចិត្តរបស់បង .. ប្អូនសូមជូនពរបង អោយមានសុភមង្គលក្នុងគ្រួសារ និង ជោគជ័យជារៀងរហូត .. ហើយប្អូនក៏ជា fan ផ្កាប់មុខរបស់បងម្នាក់ដែរ បទចម្រៀងរបស់បងខ្ញុំចេះទាំងអស់ .. ស្រឡាញ់ និង គាំទ្របងជានិច្ច ❤ » ។

វ៉ាន់ នី​ឡា ទទួល​មួយ​ឃ្លា​ពី ម៉េង កែវ ពេ​ជ្ជ​តា ពិតជា​មិនធម្មតា​

ទោះបីជា វ៉ាន់ នីឡា ជួបរឿងអាស្រូវយ៉ាងអាម៉ាស់យ៉ាងនេះក្ដីក៏កញ្ញានៅតែមានស្នាមញញឹម ហើយ នៅតែមាន វត្តមានក្នុងកម្មវិធីសប្បុរសធម៌ផ្សេងៗដែលនេះជាការតាំងចិត្តតស៊ូជំនះបញ្ហាមួយដ៏ធំសម្រាប់រូបនាង ។ ប្រការ នេះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានលើកសរសើរផងដែរថា « …បងឃើញប្អូនរឹងប៉ឹងដូច្នេះ បងពិតជាត្រេកអរណាស់់ បងជូនពរឱ្យប្អូនចាប់ពីពេលនេះតទៅជួបតែសេចក្តីសុខ ចម្រើន ជោគជ័យ មានសុខភាពល្អ ឈ្នះអស់មារសត្រូវ និងមានអនាគតល្អផូរផង់ជានិច្ចនិរន្តរ៍ » ៕ ភូមិន្ទ

វ៉ាន់ នី​ឡា ទទួល​មួយ​ឃ្លា​ពី ម៉េង កែវ ពេ​ជ្ជ​តា ពិតជា​មិនធម្មតា​
វ៉ាន់ នី​ឡា ទទួល​មួយ​ឃ្លា​ពី ម៉េង កែវ ពេ​ជ្ជ​តា ពិតជា​មិនធម្មតា​
វ៉ាន់ នី​ឡា ទទួល​មួយ​ឃ្លា​ពី ម៉េង កែវ ពេ​ជ្ជ​តា ពិតជា​មិនធម្មតា​
វ៉ាន់ នី​ឡា ទទួល​មួយ​ឃ្លា​ពី ម៉េង កែវ ពេ​ជ្ជ​តា ពិតជា​មិនធម្មតា​
វ៉ាន់ នី​ឡា ទទួល​មួយ​ឃ្លា​ពី ម៉េង កែវ ពេ​ជ្ជ​តា ពិតជា​មិនធម្មតា​
វ៉ាន់ នី​ឡា ទទួល​មួយ​ឃ្លា​ពី ម៉េង កែវ ពេ​ជ្ជ​តា ពិតជា​មិនធម្មតា​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត