​Hyperkin​ ​ដៃ​ហ្គេម​ ​សម្រាប់​ស្មាតហ្មូន​ ​តម្លៃ​ ​៦០​ ​ដុល្លារ​

Hyperkin​ ​ជា​ ​ដៃ​ហ្គេម​មួយ​ប្រភេទ​ ​ដែល​ផលិត​សម្រាប់​ស្មាតហ្វូន​ ​Android​ ​ដើម្បី​សម្រួល​ដល់​ការ​លេង​ហ្គេម​ Game Boy​។​

 

​Hyperkin​ ​ដៃ​ហ្គេម​ ​សម្រាប់​ស្មាតហ្មូន​ ​តម្លៃ​ ​៦០​ ​ដុល្លារ​

 

ដៃ​ហ្គេម​នេះ​ ​អាច​ប្រើប្រាស់​លើ​ស្មាតហ្វូន​ ​Android​ ​គ្រប់​ប្រភេទ​ ​ដោយ​វា​មាន​ភ្ជាប់​មក​ជា​មួយ​ ​Open source serial app និង firmware ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​លេង​ហ្គេម​​ ​Game Boy​ ​លើ​ស្មាតហ្វូន​។​ ​ចំពោះ​ការ​រចនា​ ​Hyperkin​ ​មាន​រាង​ស្រដៀង​​ផ្នែក​​បញ្ជា​របស់​ ​Game Boy​ ដែល​​ធ្វើ​ឲ្យ​អ្នក​​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​លើ​ស្មាតហ្វូន​ផង​ដែរ​ ​។​

 

ក្រុម​អ្នក​ផលិត​ ​បាន​ដាក់​ឲ្យ​អតិថិជន​អាច​​ធ្វើ​ការ​កុម្ម៉ង់​ផលិតផល​នេះ​ ដែល​នឹង​​ចាប់​ផ្ដើម​លក់​នា​ខែ​ធ្នូ​ ​ឆ្នាំ​២០១៦​ ​ក្នុង​តម្លៃ​ ​៦០​ ​ដុល្លារ​ ​។​ សម្រាប់​ប្រិយមិត្ត​ ​ដែល​មាន​បំណង​ចង់​បាន​ ​ដៃ​ហ្គេម​ប្រភេទ​នេះ​ ​សូម​ចុច​តំណ​ភ្ជាប់​នេះ​ ​៕

 

​អាន​បន្ត​ ​៖ ​Toyota Prius ជំនាន់​ថ្មី​បំពាក់​ផ្ទាំង​សូឡារ​លើ​ដំបូល

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ androidcentral