អាវុធហត្ថ​ចាប់​ខ្លួន​មនុស្ស​ប្រុស​ស្រី ៥​នាក់​ ដកហូត​បាន​ថ្នាំញៀន​ចំនួន​៦៨​កញ្ចប់

អាវុធហត្ថ​ចាប់​ខ្លួន​មនុស្ស​ប្រុស​ស្រី ៥​នាក់​ ដកហូត​បាន​ថ្នាំញៀន​ចំនួន​៦៨​កញ្ចប់



ព្រះសីហនុ ​៖ ​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ ដែល​ជាប់​សង្ស័យ​ពី​បទ​ប្រើប្រាស់ ​និង​រក្សាទុក​សារធាតុ​គ្រឿងញៀន​ ដោយ​ខុសច្បាប់​​ ​​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចុះទៅ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​កំពង់​សិលា​ ឆ្មក់​បង្ក្រាប​ និង​ចាប់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ធំ។

ប្រតិបត្តិការ​ចាប់​ឃាត់ខ្លួន​ក្រុម​ជន​សង្ស័យ​ទាំង​នេះ​ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦.​នៅ​ចំណុច​ ភូមិ​ចាំ​ស្រី ​.​ឃុំ​កំពង់​សិលា .​ស្រុក​កំពង់​សិលា ​.​ខេត្ត​ព្រះសីហនុ។ លោក​ឧត្ដមសេនីយ៍​ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ចំនួន​៥​នាក់​ នេះ​មានឈ្មោះ១.ឈ្មោះ​ឃឹម ​.​តូ​រ៉ា​ ភេទ​ប្រុស ​អាយុ​៣០​​ឆ្នាំ​ជនជាតិ ខ្មែរ .​មុខរបរ ជាងដែក រស់នៅ​ភូមិ​ស្ទឹង​ច្រាល ​.​ឃុំ​អូរ​បាក់រទេះ .​ស្រុក​កំពង់​សិលា​. ខេត្ត​ព្រះសីហនុ។ ២. ឈ្មោះ​លឹម​.​ ដែ​ត​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​​ជនជាតិ ខ្មែរ .​មុខរបរ ជាង​ឡាន រស់នៅ​ភូមិ​បុរី​កម្មករ ​.​សង្កាត់​ច្បារមន​. ក្រុង​ច្បារមន .​ខេត្ត​កំពង់ស្ពឺ។ ៣. ឈ្មោះ ង៉ែត​. ចាន់​ធី ហៅ​ខ្លី ភេទ​ប្រុស​អាយុ​៣០​​ឆ្នាំ​ ​ជនជាតិ​ខ្មែរ .​មុខរបរ​ជាង​ដែក​រស់នៅ​ភូមិ​ស្ទឹងច្រាល ​. ឃុំ​អូរ​បាក់រទេះ​ .​ស្រុក​កំពង់​សិលា ​.​ខេត្ត​ព្រះសីហនុ។ ៤.ឈ្មោះ យេ​ស​. ម៉ាត់ ភេទ​ប្រុស អាយុ​៣១​​ឆ្នាំ​ ជនជាតិ​ខ្មែរ​ .​មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​វាល ​ឃុំ​កំពង់​សិលា​ .​ស្រុក​កំពង់​សិលា​. ខេត្ត​ព្រះសីហនុ។ ៥.​ឈ្មោះ ឈន .​ស្រី​ទី ភេទ​ស្រី អាយុ ៣៤​ឆាំ្ន ជនជាតិ​ខ្មែរ​ .​មុខរបរ​បុគ្គលិក​រ៉ូ​លីន​រស់នៅ​ភូមិ​ស្ទឹងច្រាល​.​ឃុំ​អូរ​បាក់រទេះ​.​ស្រុក​កំពង់​សិលា​.​ខេត្ត​ព្រះសីហនុ។

លោក​ឧត្ដមសេនីយ៍​ ហេង ប៊ុន​ទី ​បាន​ឲ្យ​ដឹង​ទៀត​ថា ​វត្ថុ​តាង ​ដែល​សមត្ថកិច្ច​​​ចាប់​យក​បាន​ក្នុង​ពេល​បង្ក្រាប​មាន ​៖​ ម្សៅ​ស​ថ្លា​ចំនួន​​​៦៨​កញ្ចប់​ ស្មើ​នឹង​១៥g.៤៩, ទូរស័ព្ទ​ដៃ​ចំនួន​​​៥ ​គ្រឿង​, ម៉ូតូ​០៤ គ្រឿង, ​ដប​ជក់​ចំនួន​មួយ​, ​លោហធាតុ​ពណ៌​លឿង​(​ខ្សែដៃ​មួយ​ខ្សែ​+​ខ្សែក​មួយ​ខ្សែ​+​ចិញ្ចៀន​មួយ​វង់), ប្រាក់​រៀល​ចំនួន​ម្ភៃ​ប្រាំមួយ​​ម៉ឺន​បួន​ពាន់​រៀល, ប្រាក់​ដុល្លារ​៩២៦$។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​បន្ត​នៅ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​និង​វត្ថុ​តាង​ពាក់ព័ន្ធ​ទៅ​សាលាដំបូង​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

អាវុធហត្ថ​ចាប់​ខ្លួន​មនុស្ស​ប្រុស​ស្រី ៥​នាក់​ ដកហូត​បាន​ថ្នាំញៀន​ចំនួន​៦៨​កញ្ចប់

អាវុធហត្ថ​ចាប់​ខ្លួន​មនុស្ស​ប្រុស​ស្រី ៥​នាក់​ ដកហូត​បាន​ថ្នាំញៀន​ចំនួន​៦៨​កញ្ចប់

អាវុធហត្ថ​ចាប់​ខ្លួន​មនុស្ស​ប្រុស​ស្រី ៥​នាក់​ ដកហូត​បាន​ថ្នាំញៀន​ចំនួន​៦៨​កញ្ចប់