សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​កាត់​ទម្លាក់​ខ្សែ​កាបិ៍​លើ​អាកាស​ហើយ

សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​កាត់​ទម្លាក់​ខ្សែ​កាបិ៍​លើ​អាកាស​ហើយ



ភ្នំពេញ​ ៖ ​ថ្ងៃ​នេះ​ក្រុមការងារ​ចម្រុះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​ចាប់ផ្ដើម​អនុវត្ត​ផែនការ​របស់​ខ្លួន​ ក្នុង​រៀបចំ​សណ្ដាប់ធ្នាប់​ខ្សែ​កាបិ៍​តាម​ដង​ផ្លូវ ដែល​ត្រូវ​កាត់​ទម្លាក់​របស់​ក្រុមហ៊ុន​នានា​ ក្នុង​ជំហាន​ទី​១​ ពីលើ​អាកាស​តាម​បង្គោល​ភ្លើង​ទៅ​ដាក់​ក្រោម​ដី​ហើយ។

យោង​តាម​សេចក្ដី​ជួន​ដំណឹង របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៩​ ខែ​មិថុនា បាន​ឲ្យ​ដឹង​ថា ការ​កាត់​ទម្លាក់​ខ្សែកាប​លើ​អាកាស​តាម​ដងផ្លូវ​នេះ​គឺ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​បណ្ដាញ​ខ្សែកាប និង​ដើម្បី​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ។

សាលា​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ឲ្យ​បណ្ដាល​ក្រុមហ៊ុន​ដែលមាន​បណ្ដាញ​ខ្សែកាបិ៍​លើ​អាកាស​ទាំងអស់ ចូលរួម​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អគ្គិសនី​កម្ពុជា ក្រុមហ៊ុន CFOCN ក្រុមហ៊ុន PPCTV និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​កាត់​ទម្លាក់​ខ្សែកាប​ពីលើ​អាកាស​ចូល​បំពង់​បណ្ដាញ​ក្រោម​ដី នៅតាម​មហាវិថី​មួយចំនួន​ដូចជា​៖ (១) មហាវិថី​ព្រះ​នរោត្តម (២) មហា​វិ​ថិ​សហព័ន្ធ​រុស្សី (៣) មហាវិថី​ព្រះមុនីវង្ស (៤) មហាវិថី​ម៉ៅ​សេទុង (៥) ម​ហ​វិថី​កម្ពុជា​ក្រោម និង (៦) មហាវិថី​ព្រះសីហនុ​។​

ដើម្បី​កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ជាយថាហេតុ និង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​ការដ្ឋាន សាលា​រាជធានី​ភ្នំពេញ ក៏បាន​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន អង្គភាព​រដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​បណ្ដាញ​ខ្សែកាប ឬ​កំពុង​ប្រាស់​ចិញ្ចើមផ្លូវ​តាម​បណ្ដា​មហាវិថី​ខាងលើ​ត្រូវ​រួសរាន់​រៀបចំ​រុះរើ​ចេញ និង​ត្រូវ​ចូលរួម​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ ដើម្បី​អនុវត្ត​គម្រោង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​តាម​ការ​គ្រោងទុក៕

 

សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​កាត់​ទម្លាក់​ខ្សែ​កាបិ៍​លើ​អាកាស​ហើយ

សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​កាត់​ទម្លាក់​ខ្សែ​កាបិ៍​លើ​អាកាស​ហើយ