គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​កាត់​បន្ថយពន្ធ​សម្រាប់​អាជីវកម្ម​តូច​ៗ

អាជីវកម្ម​តូច​ៗ​នៅ​តែ​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន ជា​ពិសេស ការ​អភិវឌ្ឍ​ផលិតផល ឬ​សេវាកម្ម ដែល​ផ្តោត​ទៅ​លើ​ទីផ្សារ​ដ៏​ត្រឹមត្រូវ ការ​ជួល​បុគ្គលិក និង​រក្សា​ការ​ចំណាយ​ក្រោម​ការ​ត្រួតពិនិត្យ ។ ទន្ទឹម​នឹង​នេះ ការ​បង់ពន្ធ​ដ៏​ត្រឹមត្រូវ គឺជា​កត្តា​សំខាន់​ដែល​ពេល​ខ្លះ ម្ចាស់​អាជីវកម្ម​តែង​មើល​រំលង ។

លោកស្រី Anna Sergunina ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ជា​អ្នក​ផ្តល់​ប្រឹក្សា​តាម​បណ្តាញ NerdWallet Ask បាន​បង្ហាញ​ពី​គន្លឹះ​មួយ​ចំនួន​ថា អាជីវកម្ម​អាច​ដំណើរការ​បាន​ល្អ ខណៈ​ដែល​រក្សា​ពន្ធ​បាន​ទាប ។

តើ​ជំហាន​អ្វីខ្លះ​ដែល​អាច​ឲ្យ​អាជីវកម្ម​តូច​ៗ​កាត់​បន្ថយ​នូវ​បន្ទុក​តម្លៃ​ពន្ធ​បាន ?
លោកស្រី​បាន​ផ្ដល់​ជា​យោបល់​អំពី ការ​រៀបចំ​ផែនការ​ចូល​និវត្តន៍ ជា​ឧទាហរណ៍ ផែនការ​សន្សំ​អត្ថប្រយោជន៍​ដល់​បុគ្គលិក ដោយ​បន្ថែម​តម្លៃ​ពី​១% ទៅ​៣% ទៅ​លើ​ប្រាក់​សន្សំ​របស់​បុគ្គលិក ។ ដូច្នេះ មាន​ន័យ​ថា ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ហើយ​អ្នក និង​បុគ្គលិក​របស់​អ្នក​ត្រូវ​បាន​លើកទឹកចិត្ត​សន្សំ​ប្រាក់​ចូល​និវត្តន៍ ដែល​វា​ត្រូវ​បាន​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណូល ។

ក្នុង​នោះ​ដែរ អ្នក​ត្រូវ​តែ​ធ្វើការ​ជាមួយ​អ្នកជំនាញ​ពន្ធ​ដើម្បី​ធានា​ថា អ្នក​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ការ​លើកលែង​ពន្ធ ។ ការ​ប្រើប្រាស់​លំនៅ​ឋាន ឬ​រថយន្ត​សម្រាប់​អាជីវកម្ម ក៏​អាច​ជួយ​កាត់​បន្ថយពន្ធ​អាជីវកម្ម​ស្របច្បាប់​ផង​ដែរ ។

តើ​អាជីវកម្ម​គួរ​ដោះស្រាយ​ពន្ធលើប្រាក់បៀវត្ស​ដូច​ម្តេច ?
លោកស្រី​ថា ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម ខ្ញុំ​តែងតែ​រក​វិធី​ដោះស្រាយ​លើ​ការ​បង់ពន្ធ​ប្រាក់បៀវត្ស​ក្នុង​កម្រិត​អប្បបរមា ដោយ​ផ្អែក​ទៅ​លើ​ឧស្សាហកម្ម ការ​ពិចារណា​ធ្វើការ​ជាមួយនឹង​អ្នក​ចុះ​កិច្ចសន្យា ដែល​អាច​បង់ប្រាក់​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​ដំណើរការ​ការ​បង់​ប្រាក់ខែ ជា​ជាង​បន្ថែម​បុគ្គលិក ។

បញ្ហា​ប្រាក់​ចំណូល និង​លំហូរ​សាច់ប្រាក់ តើ​ម្ចាស់​អាជីវកម្ម​ត្រូវការ​ដឹង​អ្វីខ្លះ ?
ការ​បង់ពន្ធ​បន្ថែម​ជា​ការ​ចាំបាច់ ដែល​ធ្វើ​ឲ្យ​កាត់​បន្ថយ​ដល់​មូលធន​ការងារ និង​ធ្វើ​ឲ្យ​វា​មានការ​ពិបាក​ក្នុង​ការ​រៀបចំ​លំហូរ​សាច់ប្រាក់​ព្រមទាំង​អាច​ជះ​ឥទ្ធិពល​ដល់​អនាគត​នៃ​អាជីវកម្ម​របស់​អ្នក​ទៀត​ផង ។ អ្នក​រៀបចំ​ហិរញ្ញវត្ថុ​បាន​ស្នើ​ថា បុគ្គល​នីមួយ​ៗ​មានការ​ចំណាយ​សន្សំ​ពី​៦​ខែ​សម្រាប់​បម្រុង​ពេល​មានការ​បន្ទាន់ ។ មូលធន​ត្រៀម​នៅ​ពេល​មាន​អាសន្ន គឺជា​គម្រោង​ដ៏​ល្អ​មួយ ពោល​គឺ​នៅ​ពេល​ដែល​ការ​បង់ប្រាក់​ផ្សេង​ទៀត​ដល់​ថ្ងៃ​កំណត់ ។

ប្រសិនបើ​វិវត្តន៍​នៃ​ការ​លក់​របស់​អ្នកមាន​រយៈពេល​វែង ប្រហែលជា​ត្រូវការ​ធ្វើការ​បង្កើត​ទម្លាប់ ។ ឧទាហរណ៍ អាជីវកម្ម​របស់​អ្នកមាន​កាលានុវត្តភាព​ក្នុង​ការ​ពង្រីក​បន្ថែម ។ ការ​គ្មាន​លំហូរ​សាច់ប្រាក់​គ្រប់គ្រាន់ គឺ​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នក​រង​ផល​ប៉ះពាល់ ។

តើ​មាន​គន្លឹះ​ផ្សេង​ទៀត​ដែរ​ឬទេ​សម្រាប់​អាជីវកម្ម​តូច​ៗ ?
ការ​វិនិយោគ​លើ software ពន្ធដារ​គណនី នៅ​ក្នុង QuickBooks ឬ​ក៏ FreshBooks អាច​ធ្វើ​ឲ្យ​អ្នក​មើលឃើញ​កាន់តែ​ច្បាស់​ពី​ក្រុមហ៊ុន​លើ​គ្រប់​សម្ភារ​ទាំងអស់ ។ ការ​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណនេយ្យករ​ដែល​មាន​សញ្ញាបត្រ ដោយ​យក​ពី​របៀប​ថា អាជីវកម្ម​របស់​អ្នក​កំពុង​តែ​ដំណើរការ និង​ជួយ​ផ្តល់​យោបល់​ដែល​មាន​សារ​ប្រយោជន៍ ។ លោកស្រី Anna Sergunina បាន​មាន​ប្រសាសន៍​ថា អ្នក​មិន​គួរ​ធ្វើ bookkeeping ដោយ​ខ្លួនឯង​នោះ​ទេ ប្រសិនបើ​អ្នក​មិនមែន​ជា​អ្នកធ្វើការ​អាជីព ។ អ្នក​គួរ​តែ​ផ្តោត​ទៅ​លើ​ការ​ពង្រីក​អាជីវកម្ម​របស់​អ្នក​វិញ ៕