គេង៧ម៉ោងក្នុង១យប់ ល្អបំផុត​សម្រាប់​សុខភាព

តើលោកអ្នកដឹងទេថា គេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់ និង មានសុខភាពល្អ? លោកសាស្ត្រាចារ្យ Shawn Youngstedt មកពីសាកលវិទ្យាល័យ Arizona State សហរដ្ឋអាមេរិក ប្រាប់ថា គេងត្រឹម ៧ ម៉ោងជាពេលល្អបំផុតសម្រាប់សុខភាព។

អ្នកជំនាញសិក្សាលើរយៈពេលដំណេក បានឱ្យដឹងទៀតថា៖ “ដេក ៨ ម៉ោង ឬលើសនេះ គឺធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង”។កាលពី ២ឆ្នាំមុននេះ មានការសិក្សាមួយលើមនុស្ស ៩០០០ នាក់ និងបានរកឃើញថា មនុស្សអាយុពី ៥០ ទៅ ៦០ឆ្នាំ ដែលដេកតិចជាង ៦ ម៉ោង ឬច្រើនជាង ៨ ម៉ោងក្នុងមួយយប់ គឺប្រព័ន្ធចងចាំ និងសមត្ថភាពសម្រេចចិត្ត របស់ពួកគេមានអាការៈមិនប្រក្រតី។

ចំណែកក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Warwick របស់អង់គ្លេស ក៏បានឱ្យដឹងដូចគ្នាដែរថា ថាមពលខួរក្បាលរបស់មនុស្សវ័យ ៦៥ ទៅ ៨៩ ឆ្នាំមានការថយចុះ បើសិនពួកគេទទួលទានដេកយូរម៉ោងពេក។មានការសិក្សាជាច្រើនស្ដីអំពីរយៈពេលគេង ហើយលទ្ធផលក៏បានបង្ហាញថា យុវវ័យមានសុខភាពល្អ គឺដេកពី ៧ ទៅ ៧ ម៉ោងកន្លះក្នុងមួយយប់។

ចុះបើនិយាយពីស្ត្រី និងបុរសវិញ ភេទមួយណាត្រូវការដំណេកច្រើនជាង? លោកសាស្ត្រាចារ្យផ្នែកប្រព័ន្ធសសៃប្រសាទ Jim Horne មកពីសាកលវិទ្យាល័យរបស់អង់គ្លេស Loughborough University ប្រាប់ថា «ស្ត្រី» ព្រោះពួកគេមានការងារធ្វើច្រើន ក្នុងមួយថ្ងៃៗ ដូច្នេះខួរក្បាលរបស់ពួកគេ ត្រូវការសម្រាកច្រើនផងដែរ៕

ប្រភព៖ sabay

  • គេង៧ម៉ោងក្នុង១យប់ ល្អបំផុត​សម្រាប់​សុខភាព已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:សុខភាព
Tags: