សង្គ្រាម​ពាក្យ​សម្ដី​រវាង សួង សុខារ៉ានីត និង​ស្រ្ដី​ម្នាក់ កាន់​តែ​ឡើង​កម្ដៅ

សង្គ្រាម​ពាក្យ​សម្ដី​របស់​តារា​ស្រី សួង សុខារ៉ានីត ជាមួយ​អ្នកស្រី សន សូម៉ាឡែន នោះ​កាន់តែ​ខ្លាំង​ឡើង​ហើយ ខណៈ​សាមី​ខ្លួន​ទាំង​សង​ខាង បញ្ជាក់​រឿង​ឈាន​ដល់​ប្រព័ន្ធ​តុលាការ។

 

សង្គ្រាម​ពាក្យ​សម្ដី​រវាង សួង សុខារ៉ានីត និង​ស្រ្ដី​ម្នាក់ កាន់​តែ​ឡើង​កម្ដៅ

 

តាម​ដំណើរ​រឿង​​នៃ​សង្គ្រាម​ពាក្យ​សំដី​របស់​ភាគី​ទាំង​ពីរ តារា​ស្រី​ខាង​លើ​បាន​ប្រាប់ Sabay មុន​នេះ​បន្តិច​ថា កើត​ឡើង​ពី​រឿង​ខ្ចី​លុយ​។ រ៉ានីត រៀបរាប់​​ថា “រឿង​រ៉ាវ​កើត​ឡើង​យូរ​ហើយ ពេល​នោះ​ពួក​នាង​ទៅ​ដើរ​លេង​ជាមួយ​គ្នា ហើយ​ខាង​អ្នកស្រី សន សូម៉ាឡែន បាន​ខ្ចី​ប្រាក់​ពី​នាង ដោយ​សារ​ថា ​ចាត់​ទុក​អ្នកស្រី ម៉ាឡែន ដូច​បង​ស្រី​ផង ទើប​នាង​ឲ្យ។

 

រ៉ានីត បន្ថែម​ថា “ខ្ញុំ​ធ្លាប់​ទូរសព្ទ​​ទៅ​ទារ​ តែ​គាត់​មិន​លើក​ទូរសព្ទ​ខ្ញុំ​សោះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ប្រហែល​ជា​ឆ្នាំ​មុន​ខ្ញុំ​បាន​ជួប​គាត់​ដោយ​ចៃដន្យ ខ្ញុំ​ក៏​បាន​ទារ​ពី​គាត់​ទៀត តែ​គាត់​ធ្វើ​មិន​ដឹង​មិន​ឮ។ ពី​ដំបូង​ខ្ញុំ​ក៏​មិន​ចង់​លើ​យក​មក​បង្ហោះ​លើ Facebook ចឹង​ដែរ តែ​ពេល​ឃើញ​គេ​ថា​គាត់​បាន​យក​ប្រាក់​ទៅ​ធ្វើ​បុណ្យ ក៏​សម្រេច​ធ្វើ​បែប​នោះ​តែម្ដង។ ” តារា​សាច់​ស​រូប​នេះ​បាន​បន្ត​ថា ប្រសិនបើ​អ្នក​ស្រី សន សុម៉ាឡែន ​ហ៊ាន​ប្ដឹង​មែន នាង ក៏​មិន​ខ្លាចដែរ។

 

សង្គ្រាម​ពាក្យ​សម្ដី​រវាង សួង សុខារ៉ានីត និង​ស្រ្ដី​ម្នាក់ កាន់​តែ​ឡើង​កម្ដៅ

 

មួយ​ម៉ោង​ក្រោយ​មក​អ្នកស្រី  សន សូម៉ាឡែន ជា​គូ​ទំនាស់​ពាក្យ​សំដី ក៏​បាន​តប​សារ​ទៅ​តារា​សម្ដែង​ក្នុង​បទ “ស្រុក​ខ្មែរ​ចាំ​អូន” វិញ​ភ្លាម ប៉ុន្តែ​មិន​មែន​និយាយ​រឿង​លុយ​ឡើយ គឺ​បាន​អះអាង​ថា ចំពោះ​ទំនាស់​ពាក្យ​សំដី​មួយ​នេះ អ្នក​នាង បាន​ដាក់​ពាក្យ​ប្ដឹង​រួច​ហើយ។ “ខ្ញុំ​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​ឲ្យ​ចាប់​ខ្លួន​ហើយ!!!ខ្ញុំ​នឹង​ទារ​សង​ជំងឺ​ចិត្ត​ឲ្យ​នាង​ស្គាល់​ខ្ញុំ​ម្ដង ​កុំ​យក​ពង​មាន់​មក​ជល់​នឹង​ថ្ម!! ត្រឹម​តែ​ជា​ស្រី​ដើរ​លក់​ខ្លួន​ទេ​កុំ​ចង់​លោត!!! ពេល​ខ្លះ​បើ​មិន​កម្រើក​ខ្លះ​មិន​បាន​ទេ!!! បើ​ខ្លាំង​ខល​មក​ខ្ញុំ​មក​ ខ្ញុំ​ចាំ​លើក​គ្រប់​ពេល!!! ”។

 

សង្គ្រាម​ពាក្យ​សម្ដី​រវាង សួង សុខារ៉ានីត និង​ស្រ្ដី​ម្នាក់ កាន់​តែ​ឡើង​កម្ដៅ

 

យ៉ាង​ណា​ក្ដី ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកស្រី សន សូម៉ាឡែន មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​​បាន​ទេ​ព្រឹក​នេះ ​ដោយ​លេខ​ទូរសព្ទ​​ដែល​មាន​ភ្ជាប់​ក្នុង​សារ​​​នោះ​ ពេល​ដំបូង Call ​ចូល​តែ​គ្មាន​អ្នក​ទទួល ហើយ​ក្រោយ​មក ​ក៏​​មិន​អាច​ទាក់ទង​បាន​តែម្ដង។ ដោយ​ឡែក សុខារ៉ានីត វិញ ក៏​បញ្ជាក់​ដែរ​ថា ចំពោះ​ករណី​នេះ នាង​នឹង​ធ្វើ​​ដល់​ទី​បំផុត៕

 

អត្ថបទ៖ទ្រី រ៉ាវី