​គ្រួសារ​ជន​​រងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នៅ​​ប៉ារីស​ ដាក់​ពាក្យ​ប្ដឹង​ Facebook

ក្រុមគ្រួសារនៃជនរងគ្រោះនិស្សិតផ្នែកឌីហ្សាញ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុវាយប្រហារដ៏ធំមួយនៅទីក្រុងប៉ារីស កាលពីខែវិច្ឆិកាឆ្នាំទៅ បានដាក់ពាក្យប្ដឹងក្រុមហ៊ុនបណ្ដាញសង្គមធំៗរួមមាន Facebook, Twitter និង Google ដោយចោទថាក្រុមហ៊ុនទាំងនេះផ្ដល់ជំនួយដល់ក្រុម ISIS។

​គ្រួសារ​ជន​​រងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នៅ​​ប៉ារីស​ ដាក់​ពាក្យ​ប្ដឹង​ Facebook
Nohemi Gonzalez is shown in this undated handout photo provided by California State University (CSULB) in Long Beach, California. Gonzalez, 23, was a junior at the university, studying for a semester at the Strate College of Design in a suburb of Paris before being killed in the Paris attacks, said CSULB spokesman Michael Uhlenkamp. REUTERS/California State University, Long Beach/Handout via Reuters
ATTENTION EDITORS – FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS. THIS PICTURE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THE AUTHENTICITY, CONTENT, LOCATION OR DATE OF THIS IMAGE. THIS PICTURE WAS PROCESSED BY REUTERS TO ENHANCE QUALITY. AN UNPROCESSED VERSION WILL BE PROVIDED SEPARATELY. NO RESALES. NO ARCHIVE.

តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនិស្សិតស្រីឈ្មោះ Nohemi Gonzalez បានស្នើឲ្យតុលាការដាក់ទោសក្រុមហ៊ុនខាងលើដែលបានបំពានច្បាប់នៃការហាមប្រាមអំពើភេរវកម្មរបស់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះក៏បានទាមទារសំណងជំងឺចិត្ត ដែលទុកឲ្យខាងតុលាការជាអ្នកកំណត់ថែមទៀតផង។

ក្នុងពាក្យបណ្ដឹងបានសរសេរដូចនេះថា៖ “រាប់ឆ្នាំមកហើយ ដែលជនជាប់ចោទ (ក្រុមហ៊ុនទាំងបីខាងលើ) បានអនុញ្ញាតដោយចេតនាឲ្យក្រុម ISIS ប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់ពួកគេ ដើម្បីផ្សព្វផ្សាយការឃោសនាបែបជ្រុលនិយម សម្រាប់រៃអង្គាសប្រាក់ និងអូសទាញសមាជិកថ្មី ហើយអនុវត្តនូវការវាយប្រហារជាច្រើន រាប់បញ្ចូលទាំងការវាយប្រហារនៅប៉ារីសដែលសម្លាប់មនុស្សអស់ ១៣០ នាក់”។

ឆ្លើយតបនឹងពាក្យបណ្ដឹងខាងលើ ក្រុមហ៊ុន Google បានលើកឡើងថា ពួកគេមានគោលការណ៍ហាមឃាត់អំពើភេរវជនដែលបំផុសសកម្មភាពហិង្សា និងបានលុបចោលយ៉ាងលឿនជាទីបំផុតនូវវីដេអូណាដែលបំពានលើការហាមឃាត់របស់ក្រុមហ៊ុន។

ចំណែកឯ Facebook ក៏បានឲ្យលើកឡើងថា នៅលើបណ្ដាញរបស់ខ្លួនគ្មានកន្លែងសម្រាប់ភេរវជនទំនាក់ទំនងគ្នា និងគ្មានជាព័ត៌មានដែលផ្សព្វផ្សាយ ឬ គាំទ្រអំពើភេរវកម្មនោះឡើយ។ ដោយឡែកខាង Twitter ឯណោះវិញនៅមិនទាន់មានប្រតិកម្មចំពោះពាក្យបណ្ដឹងខាងលើឡើយ៕

ប្រែសម្រួល៖ sabay (ហៃ សុខហេង)
ប្រភព៖ huffingtonpost

  • ​គ្រួសារ​ជន​​រងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នៅ​​ប៉ារីស​ ដាក់​ពាក្យ​ប្ដឹង​ Facebook已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: