​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក

ទិវាដឹងគុណឪពុកឬ Father’s day ដែលមានជិត៥០ប្រទេសបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១៩ មិថុនាម្សិលមិញ ក្នុងនោះ ប្រជាជននៅប្រទេសចិនក៏បានរៀបចំកម្មវិធីមួយចំនួនសម្រាប់ថ្ងៃពិសេសនោះដែរ ដែលបានធ្វើឲ្យល្បីពាសពេញបណ្ដាញសង្គមចិន។

​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក

តាមប្រភពសារព័ត៌មាន CCTV តាមបណ្ដាសាលាមួយចំនួនក្នុងប្រទេសចិនបានរៀបចំឲ្យកូនសិស្សបានធ្វើសកម្មភាពខ្លះៗដើម្បីតំណាងឲ្យការគោរពស្រលាញ់ដល់អ្នកមានគុណរបស់ពួកគេ។ ជាក់ស្ដែងនៅគេឃើញមានសកម្មភាពសិស្សមត្តេយ្យសាលាក្នុងទីក្រុងឆុងកីង បានរៀបចំលាងជើងជូនឪពុករបស់ពួកគេ។

​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក

ចំណែកឯសិស្សសាលាចិននៅក្នុងខេត្តជាំងស៊ូ គេឃើញមានសិស្សប្រមាណជាង១ពាន់នាក់បាននាំគ្នាគូររូបប៉ារបស់ខ្លួនដើម្បីជាការគោរពក្នុងថ្ងៃទិវាឪពុកជាពិសេសលោកប៉ាដែលបានចិញ្ចឹមបីបាច់ថែរក្សាពួកគេ។

​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក

ក្រៅតែពីការចុះផ្សាយទាក់ទងសកម្មភាពរបស់សិស្សធ្វើការដឹងគុណចំពោះវីរបុរសរបស់ពួកគេ សារព័ត៌មានចិនជាច្រើនក៏បានចុះផ្សាយរំឭកពីរឿងរ៉ាវក្នុងសង្គមកើតឡើងកន្លងមកមួយចំនួន អំពីរឿងឪពុកនិងកូនដែលបានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តទប់ទឹកភ្នែកពុំបានដូចជា៖

*** រូបថតមួយសន្លឹក បង្ហាញពីឪពុកកាន់ឆត្របាំងភ្លៀងឲ្យកូនទាំងខ្លួនទទឹកជោក ដែលទទួលការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញអ៊ីនធឺណិត។ រូបភាពដ៏កក់ក្ដៅមួយសន្លឹកនេះ មានអ្នកមើលជាង ១លានដង ដោយសារអត្ថន័យបង្ហាញពីឪពុកស្រលាញ់កូនពិតមិនគិតពីខ្លួនឯង។

​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក

ឪពុកដ៏មហិមាបានទទឹកជោកខ្លួនព្រោះចង់ឲ្យកូនជ្រកភ្លៀងក្រោមឆត្របានស្រួល ទាំងដៃម្ខាងមានកាន់វ៉ាលិស ព្រមទាំងថង់ធំមួយផង។ ចំណែកកូនប្រុសតូចដែលមានស្ពាយកាតាបរូបតោ បានដើរទៅមុខដោយភាពកក់ក្ដៅ ព្រោះមានឪពុកជាអង្គរក្សការពារមិនឲ្យត្រូវតំណក់ទឹកភ្លៀង។

*** រូបភាពមួយចំនួនបង្ហាញពីឪពុកជនជាតិប៉ាឡេស្ទីនពកូនស្រី ដើរលក់ប៊ិចយកប្រាក់ចិញ្ចឹមជីវិត បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំង។

​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក

ឪពុកដ៏កម្សត់នៅក្នុងរូបមានឈ្មោះ Abdul ត្រូវបង្ខំភៀសខ្លួនចេញពីជំរំ Yarmouk ក្នុងប្រទេសស៊ីរី ដោយសារការលុកលុយពីក្រុមរដ្ឋឥស្លាមជ្រុលនិយម ISIS។ Abdul មានកូនពីរនាក់ក្នុងបន្ទុក ហើយលោកតែងដើរលក់ប៊ិចនៅតាមផ្លូវក្នុងប្រទេសលីបង់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។

*** រូបភាពបុរសម្នាក់នៅមើលបំពេបុរសចំណាស់ដែលជាឪពុករបស់ខ្លួនកំពុងលង់លក់ក្នុងរង្វង់ដៃរបស់ខ្លួន បានធ្វើឲ្យមនុស្សជាច្រើនហូរទឹកភ្នែកដោយមិនដឹងខ្លួន៕

​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក

ប្រែសម្រួល៖ sabay (មាន រតនា)
ប្រភព៖ sabay

  • ​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: