លោក Donald Trump៖ អាម៉េរិក​គួរ​តែ​ប្រមូល​ប្រវត្ដិ​រូប​ពលរដ្ឋ​អ៊ិស្លាម​នៅ​ក្នុង​សហគមន៍​ដើម្បី​ទប់​ស្កាត់​ការ​វាយ​ប្រហារ​នានា​

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​នៅ​អាម៉េរិក​និយាយ​ថា អាម៉េរិក​គួរ​តែ​ប្រមូល​ព័ត៌មាន​ប្រវត្ដិរូប​ពលរដ្ឋ​អ៊ិស្លាម​នៅ​ក្នុង​​សហគមន៍​ដើម្បី​ទប់​ស្កាត់​ការ​វាយ​ប្រហារ​នានា​ ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ការ​បាញ់​សម្លាប់​យ៉ាង​សាហាវ​នៅ​ក្លឹប​រង្គសាល​នៅ​ក្រុង Orlando ក្នុង​រដ្ឋ Florida ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​៤៩​នាក់​ស្លាប់​។