​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ ហៅ​កាត់​អឺរ៉ូ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ B នឹង​ត្រូវ​បញ្ចប់​ថ្ងៃ​នេះ​ហើយ​ ខណៈ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ នឹង​ត្រូវ​ប៉ះ​ស្លូវ៉ាគី​នៅ​ម៉ោង២ រំលង​អាធ្រាត្រ​​ដើម្បី​ដណ្ដើម​កៅអី​មួយ​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

 

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

 

អង់គ្លេស​ បច្ចុប្បន្ន​ឈរ​លេខ​១ មាន​៤​ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ វែល​មាន៣ ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ស្លូវ៉ាគី។ រវាង​អង់គ្លេស និង​ស្លូវ៉ាគី​បើ​សិន​ក្រុម​ណា​ឈ្នះ នឹង​មាន​ឱកាស​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ស្វ័យ​ប្រវត្តិ។

 

ប្រវត្តិ​ជួប​គ្នា​ និង​ស្ថិតិ​មួយ​ចំនួន៖

– អង់គ្លេស​ឈ្នះ​៣​លើក ​ក្នុង​ជំនួប​ចុងក្រោយ​បំផុត​ទល់ ​នឹង​ស្លូវ៉ាគី​ក្នុង​នោះ​រាប់​ទាំង​ការ​ប្រកួត ​វគ្គ​ជម្រុះ​អឺរ៉ូ​២០០៤​ ទាំង​២​ជើង​ផង​។

– ប្រកួត​ចុងក្រោយ​បំផុត​លក្ខណៈ​មិត្តភាព​អង់គ្លេស​ឈ្នះ​ ស្លូវ៉ាគី​ ៤-០ កាល​ពី​ឆ្នាំ​ ២០០៩។

– គ្រាប់​បាល់​៧ ក្នុង​ចំណោម​៨​គ្រាប់​ដែល​អង់គ្លេស​ស៊ុត​ចូល​ ស្លូវ៉ាគី​សុទ្ធតែ​កើត​ឡើង​ក្រោយ​នាទី​ ៦០។

 

សំដី​គ្រូ​បង្វឹក​៖

Roy Hodgson គ្រូបង្វឹកអង់គ្លេស៖ កីឡាករ​ទាំងអស់​សុទ្ធ​តែ​គ្មាន​បញ្ហា ​ខ្ញុំ​មិន​បារម្ភ​នោះ​ទេ។ Jamie Vardy និង Daniel Sturridge លេង​បាន​យ៉ាង​ល្អ​ពេល​ដែល​ប្ដូរ​ចូល ដូច្នេះ​យើង​អាច​មាន​ជម្រើស​ច្រើន​ដើម្បី​សម្រេច​ ចិត្ត​ចំពោះ​តំណែង​ប្រយុទ្ធ​។

 

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

 

Ján Kozák គ្រូបង្វឹកស្លូវ៉ាគី៖ ខ្ញុំ​នឹង​ប្ដូរ​កីឡាករ​ខ្លះ​ចេញ​។ អង់គ្លេស​ជា​ក្រុម​ខុស​ពី​រុស្ស៊ី​ និយាយ​ដោយ​ត្រង់​គឺ​ ពួក​យើង​មិន​មាន​ល្អ​គ្រប់គ្រាន់​ដើម្បី​ប្រឈម​មុខ​នឹង​ពួកគេ​នោះ​ទេ​ យើង​ត្រូវ​តែ​ព្យាយាម​បើ​សិន​ចង់​ឈ្នះ​។

 

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

 

ជើង​កីឡាករ៖

អង់គ្លេស​គ្មាន​បញ្ហា​កីឡាករ​នោះ​ទេ​ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Hart; Walker, Smalling, Cahill, Rose; Dier, Wilshere, Rooney; Lallana, Vardy, Sturridge។

 

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

 

ស្លូវ៉ាគី​ក៏​មិន​មាន​បញ្ហា​របួស​ដូចគ្នា​។ ជម្រើស​១១នាក់​ដំបូង​របស់​ពួកគេ​អាច​ជា​៖ Kozáčik; Pekarík, Škrtel, Ďurica, Hubočan; Pečovský, Kucka; Mak, Hamšík, Weiss; Nemec។

 

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

 

ព្យាករណ៍​គូ​នេះ​គឺ៖ អង់គ្លេស ២-០ ស្លូវ៉ាគី,​ ចុះ​ប្រិយមិត្ត​គិត​យ៉ាង​ណា​ដែរ?

 

*យប់​នេះ​ក៏​មាន​១គូ​ទៀត​លេង​ផង​ដែរ​គឺ៖

វែល​ vs រុស្ស៊ី​ (ម៉ោង​០២:០០​នាទី​យប់)

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ UEFA, BBC