បុរសឆបោកប្រាក់ម្នាក់ បានចង-ក ធ្វើអត្តឃាតនៅក្នុង​បន្ទប់ឃុំឃាំង របស់អធិការដ្ឋាន​ក្រុងប៉ោយ​ប៉ែត

(បន្ទាយមានជ័យ)៖ ជនសង្ស័យ​ម្នាក់ដែលត្រូវបានកម្លាំង​នគរបាល​ក្រុងប៉ោយប៉ែត​ ឃាត់​ខ្លួន​យោងតាមការដាក់​ពាក្យបណ្តឹងពីជនរងគ្រោះ​​ ពីបទ​ឆបោក​នោះ បានធ្វើអត្តឃាតចង-ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំខ្លួន​បណ្តុះអាសន្ន​ នៃនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យរូបនេះ មិនទាន់ត្រូវ បានសាកសួរផង ក៏​ធ្វើអត្តឃាត​ខ្លួនឯង​ដោយយកខោជើងចង និងទ្វារ បណ្តាលឲ្យស្លាប់តែម្តង បើទោះសមត្ថកិច្ច បានទៅជួយអន្តរាគមន៍ក៏ដោយនោះ។

ហេតុការណ៍នេះ បានកើតឡើថនៅ​ល្ងាច ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

លោក អ៊ុំ សុផល អធិការនគរបាលក្រុង​ប៉ោយប៉ែតបានឲ្យភ្នាក់ងារ​ Fresh News នៅព្រឹកថ្ងៃទី២០​​ ខែមិថុនានេះថា ​ជនសង្ស័យឈ្មោះវ៉ា សាន់ ហៅហូ អាយុ ៤៦ឆ្នាំ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។

លោកថា ជនសង្ស័យ បានចងកក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន ដោយយកខោជើងវែងដែលស្លៀកជាប់នឹងខ្លួនឯង យកមកចង ក នៅនិងជង្រឹងទ្វារបន្ទប់ ខាងមុខពេ​លនោះកំលាំងប្រចាំការទាំងអស់ បានឃើញហើយនាំគ្នាស្ទុះទៅជួយង្រ្គោះភ្លាម ៗ ដែរ តែជួយសង្រ្គោះមិនបាន ហើយ ក៏ដាច់ខ្យល់ស្លាប់តែម្តង ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានបោកលុយ ជាង១៣លានរៀល ពីជនរងគ្រោះ ដើម្បីជាថ្នូរ ការចូលបម្រើការងារជាមន្រ្តីនគរបាល តែដោយជនរងគ្រោះដឹង ក៏ប្តឹងមកសមត្ថកិច្ច រហូតឃាត់ខ្លួនតែម្តង។

លោកបានបញ្ជាក់ថា ជនសង្ស័យឃុំខ្លួន បណ្តោះអាសន្នក្នុង​ករណី ឆបោក តែមុននឹងយកទៅឃុំខ្លួន កំលាំងជំនាញ បានដោះអាវទុក មិនឲ្យពាក់ ទុកតែខោជើងវែងស្លៀកប៉ុណ្ណោះ។

បច្ចុប្បន្ននេះ សាក​សពតម្កល់ទុកនៅ​វត្ត​បាលិលេយ្យ ក្រុងប៉ោយប៉ែត រង់ចាំក្រុមគ្រួសារ​យក​ទៅធ្វើបុណ្យតាមប្រពៃណី៕​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨​ ខែមិថុនា​ កន្លងទៅថ្មីៗនេះ បុរសម្នាក់ ដោយសារតូចចិត្ត​ពេក និងប្រពន្ធរត់ចោល​ផង បានផឹកស្រាស្រវឹង​ រួចយកក្រម៉ា ចងកសម្លាប់ខ្លួន​ លុះពីរថ្ងៃក្រោយ​ ទើបអ្នកភូមិប្រទះឃើញ បង្ករភាពភ្ញាក់ផ្អើល​ ពេញភូមិជើងវត្ត ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ លីម សារ៉ាន់ ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅ​ ក្នុងភូមិជើងវត្ត​ សង្កាត់សួង​ ក្រុងសួង​ ជនរងគ្រោះបានស្លាប់តាំងពីថ្ងៃទី១៦​ ខែមិថុនា​ រហូតដល់ថ្ងៃទី១៨​ ទើបអ្នកភូមិប្រទះឃើញ។

អាជ្ញាធរមូលដ្ឋាន​ បានបន្តថា​ ជនរងគ្រោះ បានយកក្រម៉ាចងកសម្លាប់ខ្លួនឯង ក្នុងផ្ទះ​ ហើយមូលហេតុ​ នោះកន្លងមកជនរងគ្រោះ ចេះតែផឹកស្រារជាញឹកញាប់ ណាមួយខូចចិត្តប្រពន្ធរត់ចោល រយៈ​ពេល​ ជិតមួយខែហើយ​ ជាហេតុនាំឲ្យជនរងគ្រោះ សម្រេចចិត្តគិតខ្លីបែបនេះ ទៅ តែពុំមានអ្នកណាដឹងភ្លាមនោះទេ ទើបតែព្រឹកទី១៨​ មិថុនា​ នេះទើបអ្នកភូមិប្រទះឃើញ​ រួចក៏រាយការណ៍មកសមត្ថកិច្ច ហើយ​សមត្ថកិច្ចបានធ្វើការពិនត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចងក សម្លាប់ខ្លួនឯងមែន ហើយអាចនិងស្លាប់រយៈពេល២ថ្ងៃ​ ហើយព្រោះថាសពមានសភាពហើមស្អុយហើយនោះ ក្រោយពេលពិនិត្យ រួចសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសឆបោកប្រាក់ម្នាក់ បានចង-ក ធ្វើអត្តឃាតនៅក្នុង​បន្ទប់ឃុំឃាំង របស់អធិការដ្ឋាន​ក្រុងប៉ោយ​ប៉ែត

បុរសឆបោកប្រាក់ម្នាក់ បានចង-ក ធ្វើអត្តឃាតនៅក្នុង​បន្ទប់ឃុំឃាំង របស់អធិការដ្ឋាន​ក្រុងប៉ោយ​ប៉ែត

បុរសឆបោកប្រាក់ម្នាក់ បានចង-ក ធ្វើអត្តឃាតនៅក្នុង​បន្ទប់ឃុំឃាំង របស់អធិការដ្ឋាន​ក្រុងប៉ោយ​ប៉ែត

បុរសឆបោកប្រាក់ម្នាក់ បានចង-ក ធ្វើអត្តឃាតនៅក្នុង​បន្ទប់ឃុំឃាំង របស់អធិការដ្ឋាន​ក្រុងប៉ោយ​ប៉ែត

បុរសឆបោកប្រាក់ម្នាក់ បានចង-ក ធ្វើអត្តឃាតនៅក្នុង​បន្ទប់ឃុំឃាំង របស់អធិការដ្ឋាន​ក្រុងប៉ោយ​ប៉ែត