ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

កំពូល​តារា​សម្ដែង​តៃវ៉ាន់ Ruby Lin និង​មិត្ត​ប្រុស លោក Wallace Huo ត្រូវ​​គេ​ប្រទះ​ឃើញ​នៅ​ជាមួយ​គ្នា​ជា​លើក​ដំបូង​ក្រោយ​ពេល​បែក​ធ្លាយ​ព័ត៌មាន​ស្រលាញ់​គ្នា​កាល​ពី​ខែ​ឧសភា។

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

បណ្ដាញ​ព័ត៌មាន​កម្សាន្ត Stardaily បាន​ឲ្យ​ដឹង​ថា យប់​ថ្ងៃ​ទី ១៨​ខែ​ឧសភា តារា​សម្ដែង​ស្រី Ruby Lin និង​សង្សារ​របស់​ខ្លួន​លោក Wallace Huo បាន​បង្ហាញ​ខ្លួន​នៅ​លើ​កៅអី​លំដាប់ VIP នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង Sandy Lam។ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​តួ​រឿង “ព្រះនាង​យេយេ” បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្រោយ​ពេល​បែក​ធ្លាយ​ដំណឹង​ពួក​គេ​ស្រលាញ់​គ្នា​កាល​ពី​ខែ​មុន។

 

ដោយ​សារ​តែ​ជា​គូ​ស្នេហ៍​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​បំផុត​នៅ​ពេល​នេះ ទើប Ruby និង Wallace មាន​ការ​លំបាក​ខ្លាំង​នៅ​ពេល​ចាកចេញ​ពី​កម្មវិធី ព្រោះ​មាន​អ្នក​កាសែត​ឡោមព័ទ្ធ​ច្រើន​ពេក។ ដើម្បី​ការពារ​ឲ្យ​មិត្ត​ស្រី តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” បាន​ឱប​ចៀវៃ​យ៉ាង​ជាប់​ដើម្បី​កុំ​ឲ្យ​នាង​រង​ការ​ប៉ះ​ទង្គិច៕

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

ចៀវៃ ត្រូវ​​មិត្ត​ប្រុស​ឱប​យ៉ាង​ស្អិត កណ្ដាល​ហ្វូង​មហាជន​

 

 

ចុចអាន៖តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing