អ្នកណា​មិន​ភ័យ និងផ្អើលនោះ បើ​សុខៗទៅជាចឹង​

រាជធានីភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​យាម​នៅ​សាកល​វិទ្យាល័យ​ម្នាក់​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​​​ដឹក​យក​ទៅ​​​សង្គ្រោះ ​បន្ទាប់ពី​​ដេក​នៅ​លើ​ប៉ៅ​អ៊ី​សុខ​ៗ មាន​សភាព​ស្លេកស្លាំង​​ប្រកាច់​ធ្លាក់​មក​​​ដី ដែលគេសង្ស័យ​ថា អាច​​គាត់​ផឹកស្រា​ច្រើន​ ភ្លេច​​បាយ​ទឹក​​ ។

​ហេ​​តុ​ការណ៍​នេះ​ ​បង្ក​​ឱ្យ​​ភ្ញាក់ផ្អើល​​​កាលពី​វេលា​ម៉ោង១១ និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ​មិថុនា ២០១៦ ស្ថិត​នៅ​លើ​សួនច្បារ​លោកតា​ក្រម​ង៉ុ​យ (​ខាង​មុខ​អតីត​ឌ្រី​ម​លែ​ន​ឌ៍​) ផ្លូវ​ព្រះ​ស៊ី​សុ​វត្ថិ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ។

តាម​​ប្រភព​ពី​ស្ត្រី​​ម្នាក់​ដែល​រកស៊ី​ប៉ះ​កង់​​​​ក្បែរ​កន្លែង​កើតហេតុ​ ឱ្យ​​ដឹង​ថា បុរស​រង​គ្រោះ​​ឈ្មោះ​សៅ អាយុ​៣៥​ឆ្នាំ ​​គ្មាន​ប្រពន្ធ​-កូន​ទេ ជា​​សន្តិសុខ​យាម​វេន​យប់ ​នៅ​​​សាកល​វិទ្យាល័យ​​មួយ​ មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​។​

ជា​រៀងរាល់ថ្ងៃ​រាល់​ពេល​ព្រឹក ​​បុរស​រូប​នោះចប់​ពី​ភារ​កិច្ច​យាម​វេន​យប់​​ គាត់​តែងតែ​យក​ប៉ៅ​អ៊ី​មក​ដាក់​​ដេក​នៅ​ក្រោម​ដើមឈើ ក្បែរ​កន្លែង​ប៉ះ​កង់​​របស់​គាត់​ដូច​សព្វដង​​ ។​ ​លុះ​ព្រឹក​ មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​​ក៏​បាន​យក​ប៉ៅ​អ៊ី​របស់​គាត់​ទៅ​ដេក​ដូច​សព្វ​មួយ​ដង​ តាំងពី​ម៉ោង​៩​ព្រឹក​មក​ម្ល៉េះ ។ ខណៈ​​​ដែល​កំពុង​តែ​ដេក​សុខ​ៗ ​ក៏​ស្រាប់តែ​រូប​គាត់​មាន​សភាព​ស្លេកស្លាំង​យ៉ាង​ខ្លាំង និង​ប្រកាច់​​ធ្លាក់​​ពីលើ​ប៉ៅ​អ៊ី​ ។ ភ្លាម​នោះ​ រូប​គាត់ និង​អ្នក​នៅ​ជិតខាង​ ក៏​​​នាំ​គ្នា​ទៅ​​គក់​ច្របាច់ និង​រាយការណ៍​ទៅ​ប្រាប់​គ​របាល​ប៉ុស្តិ៍​ចតុមុខ​​ឱុ្យ​ដឹង​ពី​រឿង​នេះ​តែម្តង ។

​​​ពលរដ្ឋ​មួយ​ចំនួន​​បាន​ធ្វើការ​សន្និដ្ឋាន​ថា ប្រហែលជា​កើតឡើង​​ដោយសារ​តែ​បុរស​រូប​នោះ​ផឹកស្រា​ច្រើន​ពេក និង​ភ្លេច​បាយភ្លេច​ទឹក​ទើប​​បណ្តាល​​គាត់​មានអាកា​រៈ​បែប​នេះ​ ។