ថៅកែ Alibaba លោក Jack Ma មាន​គម្រោង​ទិញ​យក​ភាគ​ហ៊ុន​ 20% ពី​ក្រុមហ៊ុន​មេ​របស់ ទ្រូម៉ាន់នី

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសេដ្ឋកិច្ចដ៏ល្បីរបស់ពិភពលោក បានឲ្យដឹងថា ក្រុមហ៊ុន Ant Financial (Alibaba Group Holding Ltd) ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Alibaba Group ដែលគ្រប់គ្នាស្គាល់ថាជារបស់មហាសេដ្ឋីពិភពលោក Jack Ma គ្រោងនឹងធ្វើការទិញយកភាគហ៊ុន 20% ពីក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនមេរបស់ ទ្រូម៉ាន់នី ( True Money)។

ការទិញយកភាគហ៊ុន 20% ពី Ascend Money របស់ Ant Financialនេះគឺដើម្បីពង្រឹងសមត្ថភាព និងបំពេញមហិច្ឆតាក្នុងការក្លាយខ្លួនទៅជាក្រុមហ៊ុនដែលផ្ដល់នូវសេវាកម្មផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក។

គួរបញ្ជាក់ឲ្យដឹងផងដែរថា Ascend Money គឺជាក្រុមហ៊ុនរបស់ថៃដែលមាន True Money ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ។ ហើយ True Money កំពុងតែមានវត្តមាននៅក្នុងប្រទេសជាង ៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានដូចជា ថៃ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម និង មីយ៉ានម៉ា ៕

  • ថៅកែ Alibaba លោក Jack Ma មាន​គម្រោង​ទិញ​យក​ភាគ​ហ៊ុន​ 20% ពី​ក្រុមហ៊ុន​មេ​របស់ ទ្រូម៉ាន់នី已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:ជីវិតនិងសង្គម
Tags: