ក្រុមហ៊ុន Green Motors ចែក​រង្វាន់​ដល់​អតិថិជន​សរុប​ជិត ៥០០០​ដុល្លារ

កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​នេះ ក្រុមហ៊ុន Green Motors ដែល​ចែកចាយ​ផ្ដាច់​មុខ​នូវ​ប្រេង​ម៉ាស៊ីន​ A9 ពី​បារាំង បាន​ចែក​រង្វាន់​ដល់​អតិថិជន​ដែល​បាន​ទស្សន៍ទាយ​ចម្លើយ​ត្រូវ​អំពី​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ឆាយនីស​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា​កន្លង​ទៅ។

 

អ្នក​ឈ្នះ​សរុប​មាន​ចំនួន ២០០​នាក់ ខណៈ​ដែល​ម្នាក់ៗ​ទទួល​បាន​ប្រេង​ម៉ាស៊ីន A9 ១ដប និង​មួក​១ គិត​សរុប​ជា​ទឹក​ប្រាក់​ជិត ៥០០០​ដុល្លារ។

 

ក្រុមហ៊ុន Green Motors ចែក​រង្វាន់​ដល់​អតិថិជន​សរុប​ជិត ៥០០០​ដុល្លារ

 

ប្រេង​ម៉ាស៊ីន A9 ជា​ផលិតផល​មាន​គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ ISO 9001 និង IOS 14001 នាំ​ចូល​មក​ពី​បារាំង​សុទ្ធ ខណៈ​ដែល​បច្ចេកវិទ្យា A9 នេះ គ្មាន​ក្រុមហ៊ុន​ប្រេង​ម៉ាស៊ីន​ណា​មួយ​មាន​នោះ​ទេ។

 

លោក John ទីប្រឹក្សា​របស់​ក្រុមហ៊ុន Green Motors បាន​ប្រាប់ Sabay ថា៖ “ប្រេង​ម៉ាស៊ីន A9 មាន​ចំណុច​ពិសេស​ខុស​ពី​ប្រេង​ម៉ាស៊ីន​ធម្មតា​ត្រង់​ថា ប្រេង​ម៉ាស៊ីន​ធម្មតា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ស្តង់ដារ​រួម​ដូច​ៗ​គ្នា​ដែល​មាន​មុខ​ងារ​ធ្វើ​ឲ្យ​ម៉ាស៊ីន​យានយន្ត​រអិល​ប៉ុណ្ណោះ ប៉ុន្តែ A9 ប្រើ​បច្ចេកវិទ្យា A9 film forming ដែល​ក្រូម៉េ​ម៉ាស៊ីន​ផ្ទៃ​ខាង​ក្នុង​ការពារ​មិន​ឲ្យ​ក្ដៅ​ខ្លាំង និង​សឹក​រេចរឹល”។

 

អ្នក​ជំនាញ​ខាង​គ្រឿង​ម៉ាស៊ីន​រូប​នេះ​ បាន​ពន្យល់​ថា A9 មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា៖

 

១. សន្សំ​ប្រាក់​លើ​ការ​ប្រើ​ប្រេង​រហូត​ដល់​២០%៖ ប្រេង​ម៉ាស៊ីន​មិន​ធ្លាប់​មាន​ប្រភេទ​នេះ ជួយ​ឲ្យ​ម៉ាស៊ីន​ស៊ី​ប្រេង​ម៉ាស៊ូត ឬ​សាំង​តិច​ជាង​មុន​ដល់​២០% ​ឯណោះ ព្រោះ A9 ជួយ​ឲ្យ​ម៉ាស៊ីន​នៅ​ថ្មី ដំណើរ​ការ​ល្អ។

 

២. កាត់​បន្ថយ​ផ្សែង​ពុល​បរិស្ថាន​ដល់​ទៅ ៧៩%៖ A9 ជួយ​បន្ថយ​កម្ដៅ​ម៉ាស៊ីន​ក្នុង​ពេល​ដំណើរ​ការ​រហូត​ដល់​ទៅ ២០% ខណៈ​ដែល​ចំហេះ​នៃ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ។

 

ក្រុមហ៊ុន Green Motors ចែក​រង្វាន់​ដល់​អតិថិជន​សរុប​ជិត ៥០០០​ដុល្លារ

 

៣. ការ​ពារ​ម៉ាស៊ីន​មិន​ឲ្យ​សឹក​រេចរឹល​ពី​៧០%​ទៅ​១០០%៖ ពេល​ម៉ាស៊ីន​ដំណើរ​ការ ម៉ូលេគុល​ A9 film forming នឹង​ចាប់​ផ្ដើម​ក្រូម៉េ​ផ្ទៃ​ខាង​ក្នុង​ម៉ាស៊ីន។ ការ​កកិត គឺ​ជា​ការ​កកិត​រវាង A9 និង A9 មិន​មែន​ដែក​រវាង​ដែក​នោះ​ទេ។ សារធាតុ A9 ខ្លាំង​ជាង​ដែក​រហូត​ដល់ ២០​ដង​ឯណោះ។ ដូច្នេះ ម៉ាស៊ីន​មិន​សឹក​រេចរឹល​ខ្លាំង​នោះ​ទេ។

 

៤. ការពារ​ម៉ាស៊ីន​មិន​ឲ្យ​ឡើង​ស្នឹម និង​ឡើង​ច្រែះ៖ ជា​ធម្មតា បើ​អ្នក​ទុក​យានយន្ត​ចោល​យូរ មិន​បាន​បញ្ឆេះ នោះ​ម៉ាស៊ីន​អាច​ឡើង​ស្នឹម ឬ​ច្រែះ ដោយ​សារ​ប្រតិកម្ម​ជាមួយ​នឹង​ខ្យល់ និង​អាស៊ីត​នៅ​ក្នុង​ប្រេង​ម៉ាស៊ីន។ ប៉ុន្តែ បើ​អ្នក​ប្រើ​ប្រេង A9 មិន​មាន​បញ្ហា​នោះ ព្រោះ​ម៉ាស៊ីន​អ្នក​ត្រូវ​បាន​ក្រូម៉េ​ដោយ​ប្រេង A9 ជា​ស្រេច។

 

Green Motors ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​ទទួល​សិទ្ធិ​នាំ​មុខ​ផ្ដាច់​មុខ​នៅ​អាស៊ាន ដោយ​មាន​ផលិតផល​ ៦ ​មុខ​ផ្សេងៗ ដូចជា ប្រេង​ម៉ាស៊ីន (រថយន្ត ម៉ូតូ គ្រឿងចក្រ និង​ម៉ាស៊ីន​ភ្លើង​គ្រប់​ប្រភេទ) ប្រេង​ប្រអប់​លេខ ប្រេង​ជំនួយ​ប្រអប់​លេខ សាប៊ូ​លាង​ឡាន សាប៊ូ​ប៉ូលា និង​ខ្លាញ់​គោ។

 

Green Motors មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​៥៨២ ផ្លូវ​លេខ​១០១៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ​សែនសុខ រាជធានី​ភ្នំពេញ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​លក់​ដុំ និង​រាយ សូម​ទាក់ទង​លេខ 061 557 788 ឬ​ចូល​ទំព័រ​ហ្វេសប៊ុក www.facebook/A9Cambodia ៕

 

ក្រុមហ៊ុន Green Motors ចែក​រង្វាន់​ដល់​អតិថិជន​សរុប​ជិត ៥០០០​ដុល្លារ

 

ក្រុមហ៊ុន Green Motors ចែក​រង្វាន់​ដល់​អតិថិជន​សរុប​ជិត ៥០០០​ដុល្លារ

 

ក្រុមហ៊ុន Green Motors ចែក​រង្វាន់​ដល់​អតិថិជន​សរុប​ជិត ៥០០០​ដុល្លារ

 

ក្រុមហ៊ុន Green Motors ចែក​រង្វាន់​ដល់​អតិថិជន​សរុប​ជិត ៥០០០​ដុល្លារ

 

អត្ថបទ៖ សុផាត