ក្មេង​ទំនើង​បង្ក​អនាធិបតេយ្យ​តាម​ទីធ្លា​សាធារណៈ​ចំនួន​ប្រាំពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន

ក្មេង​ទំនើង​បង្ក​អនាធិបតេយ្យ​តាម​ទីធ្លា​សាធារណៈ​ចំនួន​ប្រាំពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន

កំពត​ ៖​ ក្មេង​ទំនើង​បង្ក​អនាធិបតេយ្យ​តាម​ទីធ្លា​សាធារណៈ​ចំនួន​ប្រាំពីរ​នាក់ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ​ស្នងការ​នគរបាល​ បញ្ជា​ឲ្យ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​  សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​កំពត ​ឃាត់ខ្លួន​នៅ​ភូមិ​អណ្ដូង​ខ្មែរ​ សង្កាត់​អណ្ដូង​ខ្មែរ ​ក្រុង​កំពត កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ត្រី ​លក ញ៉ា​វ ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​មាន​គ្នា​ប្រមាណ​៦០​ទៅ​៧០​នាក់ បាន​ជិះ​ម៉ូតូ​៣០​ទៅ​៤០​គ្រឿង ​ដោយ​ជិះ​ជ្រែ ​និង​មាន​កាន់​ទង់ជាតិ​ខ្មែរ​គ្រវី​​ពេញ​ផ្លូវ​បង្ក​អនាធិបតេយ្យ​តាម​ទីធ្លា​សាធារណៈ ​ហើយ​ក៏​ត្រូវ​បាន​លោកស្នងការ​បញ្ជា​ឲ្យកម្លាំង​របស់​លោក ​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​កំពត​ចុះ​ទៅ​ឃាត់​បាន​ចំនួន​៧​នាក់ ដោយឡែក​អ្នក​ជិះ​ម៉ូតូ​ផ្សេង​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ភ្លាមៗ​ផង​ដែរ។

ក្មេង​ទំនើង​៧​នាក់ ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ទី​១.​មានឈ្មោះ សេង អឿន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,​ទី​២. ឈ្មោះ ជា ភក្ដី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ , ទី​១៣. ឈ្មោះ ជិន ភក្ដី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ , ទី​៤. ឈ្មោះ ហំ វាសនា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ , ទី​៥. ឈ្មោះ វ៉ន តុលា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ , ទី​៦. ឈ្មោះ ឯក ម៉ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ , ទី​៧. ឈ្មោះ ញន ហ៊ាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ។ ក្មេង​ទំនើង​ទាំង​៧​នាក់​ខាងលើ​មាន​ទីលំនៅ​ក្នុង​ខេត្ត​កំពត។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ​ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​០៤​​គ្រឿង និង​ដាវ​ដែក​ចំនួន​០១​ នៅ​ក្នុង​កាបូប​ឈ្មោះ​ហំ វាសនា។ បន្ទាប់ពី​ឃាត់​រួចហើយ​ សមត្ថកិច្ច​បាន​ធ្វើ​តេស្ដ​ទឹកនោម​ក្នុងចំណោម​ក្មេង​ទំនើង​ទាំង​៧​នាក់ ដោយ​ពិនិត្យ​ឃើញ​មាន​ចំនួន​៥​នាក់​ប្រើប្រាស់​នូវ​សារធាតុ​ញៀន។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្នងការ​នគរបាល​ខេត្ត​បាន​កសាង​សំណុំរឿង បញ្ជូន​ក្មេង​ទំនើង​ទាំង​៧​នាក់​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕