​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ហៅកាត់អឺរ៉ូវគ្គសន្សំពិន្ទុក្នុងពូល B នឹងត្រូវបញ្ចប់ថ្ងៃនេះហើយ ខណៈក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវប៉ះស្លូវ៉ាគីនៅម៉ោង២ រំលងអាធ្រាត្រដើម្បីដណ្ដើមកៅអីមួយទៅវគ្គ១៦ក្រុមចុងក្រោយ។

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

អង់គ្លេស បច្ចុប្បន្នឈរលេខ១ មាន៤ពិន្ទុ តាមពីក្រោយដោយ វែលមាន៣ ពិន្ទុស្មើគ្នាជាមួយស្លូវ៉ាគី។ រវាងអង់គ្លេស និងស្លូវ៉ាគីបើសិនក្រុមណាឈ្នះ នឹងមានឱកាសទៅវគ្គ១៦ក្រុមចុងក្រោយស្វ័យប្រវត្តិ។

ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
– អង់គ្លេសឈ្នះ៣លើក ក្នុងជំនួបចុងក្រោយបំផុតទល់ នឹងស្លូវ៉ាគីក្នុងនោះរាប់ទាំងការប្រកួត វគ្គជម្រុះអឺរ៉ូ២០០៤ ទាំង២ជើងផង។
– ប្រកួតចុងក្រោយបំផុតលក្ខណៈមិត្តភាពអង់គ្លេសឈ្នះ ស្លូវ៉ាគី ៤-០ កាលពីឆ្នាំ ២០០៩។
– គ្រាប់បាល់៧ ក្នុងចំណោម៨គ្រាប់ដែលអង់គ្លេសស៊ុតចូល ស្លូវ៉ាគីសុទ្ធតែកើតឡើងក្រោយនាទី ៦០។

សំដីគ្រូបង្វឹក៖
Roy Hodgson គ្រូបង្វឹកអង់គ្លេស៖ កីឡាករទាំងអស់សុទ្ធតែគ្មានបញ្ហា ខ្ញុំមិនបារម្ភនោះទេ។ Jamie Vardy និង Daniel Sturridge លេងបានយ៉ាងល្អពេលដែលប្ដូរចូល ដូច្នេះយើងអាចមានជម្រើសច្រើនដើម្បីសម្រេច ចិត្តចំពោះតំណែងប្រយុទ្ធ។

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

Ján Kozák គ្រូបង្វឹកស្លូវ៉ាគី៖ ខ្ញុំនឹងប្ដូរកីឡាករខ្លះចេញ។ អង់គ្លេសជាក្រុមខុសពីរុស្ស៊ី និយាយដោយត្រង់គឺ ពួកយើងមិនមានល្អគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងពួកគេនោះទេ យើងត្រូវតែព្យាយាមបើសិនចង់ឈ្នះ។

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

ជើងកីឡាករ៖
អង់គ្លេសគ្មានបញ្ហាកីឡាករនោះទេដូច្នេះជម្រើស១១នាក់ដំបូងអាចជា៖ Hart; Walker, Smalling, Cahill, Rose; Dier, Wilshere, Rooney; Lallana, Vardy, Sturridge។

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

ស្លូវ៉ាគីក៏មិនមានបញ្ហារបួសដូចគ្នា។ ជម្រើស១១នាក់ដំបូងរបស់ពួកគេអាចជា៖ Kozáčik; Pekarík, Škrtel, Ďurica, Hubočan; Pečovský, Kucka; Mak, Hamšík, Weiss; Nemec។

​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

ព្យាករណ៍គូនេះគឺ៖ អង់គ្លេស ២-០ ស្លូវ៉ាគី, ចុះប្រិយមិត្តគិតយ៉ាងណាដែរ?

*យប់នេះក៏មាន១គូទៀតលេងផងដែរគឺ៖
វែល vs រុស្ស៊ី (ម៉ោង០២:០០នាទីយប់)

ប្រែសម្រួល៖ sabay (វីរ៉ុត)
ប្រភព៖ UEFA, BBC

  • ​អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:កំសាន្ត
Tags: