Apple​ ​មិន​គាំទ្រការឃោសនា​ បក្ស​នយោបាយ​អាមេរិក​ ​ក្នុង​អាណត្ត​ថ្មី​

Apple​ ​បាន​ប្រកាស​មិន​ធ្វើ​ការ​គាំទ្រ​ ​ឬ​ជ្រោមជ្រែង​លើ​រូបភាព​ណា​មួយ​ ​នៃ​ការ​ឃោសនា​រក​សម្លេង​ឆ្នោត​សម្រាប់​បេក្ខភាព​ប្រធានាធិបតី​ថ្មី​ ​របស់​សហរដ្ឋអាមេរិក​​។​

 

Apple​ ​មិន​គាំទ្រការឃោសនា​ បក្ស​នយោបាយ​អាមេរិក​ ​ក្នុង​អាណត្ត​ថ្មី​

 លោក Donald Trump បេក្ខភាពប្រធានាធីបតី អាមេរិក សម្រាប់អាណត្តថ្មី

 

ការ​ប្រកាស​នេះ​ ​បាន​ធ្វើ​ឡើង​ក្រោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ ​ដូច​ជា​ ​Google,​ ​Microsoft​ ​និង​ ​Facebook​ ​ត្រូវ​គេ​ស៊ើប​ដឹង​ថា​ ​បាន​ជួយ​ជ្រោមជ្រែង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​គណបក្ស​ ​លោក​ ​Donald Trump​ ​។​ ​Apple​ ​បាន​បង្ហាញ​ថា​ ​មូលហេតុ​ដែល​មិន​គាំទ្រ​គណបក្ស​លោក​ ​Donald Trump​ ​ព្រោះ​គណបក្ស​នេះ​ ​មាន​គោល​នយោបាយ​ ​ប្រកាន់​ភេទ​ ​ប្រកាន់​ពូជសាសន៍ និង ប្រឆាំង​ជនបរទេស​ ​។​

 

Apple​ ​ធ្លាប់​ផ្ដល់​ ​MacBook​ ​និង​ ​Hardware​ ​ផ្សេង​ទៀត​ដែល​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ ​១៤​ ​ម៉ឺន​ដុល្លារ​ ​ដល់​គណបក្ស​លោក​ ​Obama​ ​កាល​ពី​ឆ្នាំ​ ​២០០៨​ ​លុះ​ដល់​ឆ្នាំ​ ​២០១២​ ​គណបក្ស​លោក​ ​Obama​ ​បាន​បដិសេធ​មិន​ទទួល​យក​ការ​គាំទ្រ​បន្ត​របស់​ Apple ៕

 

អាន​បន្ត​ ​៖​ Hyperkin​ ​ដៃ​ហ្គេម​ ​សម្រាប់​ស្មាតហ្មូន​ ​តម្លៃ​ ​៦០​ ​ដុល្លារ​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ verge