តំណម​មួយចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​មុខ​ទារក​ទើបនឹង​កើត​

តំណម​មួយចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​មុខ​ទារក​ទើបនឹង​កើត​


តំណម​មួយចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​មុខ​ទារក​ទើបនឹង​កើត​

​នៅពេល​ដែល​អ្នក​ទើបនឹង​សម្រាលកូន​រួច មាន​តំណម​មួយចំនួន​ដែល​អ្នក​មិន​អាច​ធ្វើ​នៅ​មុខ​កូន​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​មិន​គួរ​និយាយ​ពាក្យ​សរសើរ​មួយចំនួន​នៅ​ចំពោះមុខ​ទារក​ឡើយ ដូចជា ៖ កូន​ឆ្លាត​មិន​ងាយ​យំ ងាយ​បៅ​ទឹកដោះគោ​អស់ ឬ​ពាក្យ​សរសើរ​មួយចំនួនទៀត ព្រោះ​ក្រោយពេល​ដែល​គេ​លឺ​រួច គេ​នឹង​ធ្វើ​អ្វី​ប្រឆាំងនឹង​ពាក្យ​សរសើរ​របស់​អ្នក​បាន​។​
  2. ​អ្នក​មិន​គួរ​យក​ម្រាមដៃ​របស់​អ្នក​កេស​បាតជើង​របស់​កូន​លេង​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការដើរ​របស់គេ​នៅពេល​ដែល​ធំ​ឡើង​។​
  3. ​នៅពេល​ដែល​កូន​គេង អ្នក​មិន​គួរ​ថតរូប​ឲ្យគេ​ឡើយ​។ ម្យ៉ាងទៀត​ពេល​ដែល​គេ​ក្រោក​ពី​គេង ប្រសិន​ជា​អ្នក​ចង់​ថតរូប​ឲ្យគេ អ្នក​មិន​ត្រូវ​បើក​flash​ខ្លាំងពេក​ទេ ព្រោះ​វា​អាច​ចាំង​ត្រូវ​ភ្នែក​កូន ដែល​ងាយ​ធ្វើឲ្យ​ភ្នែក​កូន​របួស​បាន​។​
  4. ​ទារក​ដែល​មិន​ទាន់​គ្រប់​៤​ខែ អ្នក​មិន​គួរ​នាំ​គេ​ដើរលេង​នៅ​ពេលយប់​ឡើយ ព្រោះ​ក្រោយពេល​ដែល​ត្រឡប់មកផ្ទះ​វិញ គេ​អាច​យំ​រករឿង ដែល​អាច​ធ្វើឲ្យ​អ្នក​ពិបាក​មើល​ថែទាំ​ខ្លាំងណាស់​ដោយសារ​តែ​គេ​អាច​មើល​ឃើញ​របស់​កង្វក់​មួ​យ​ចំនួន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។