ចាប៉ី​ដង​វែង​ក៏​ខ្វះ​អ្នក​គាំទ្រ​មិន​ខុស​ល្ខោនខោល

បចាប៉ីដងវែងដែលមានប្រវត្តិជាយូរណាស់មកហើយនោះ ក៏ជួបប្រទះបញ្ហាខ្វះអ្នកគាំទ្រ ទាំងថវិកាជួយទំនុកបម្រុង អ្នកផ្ដល់កម្លាំងចិត្ត និងអ្នកជួយអភិរក្សបន្ត មិនខុសស្ថានភាពល្ខោនខោលមុនពេលប្រទេសថៃគ្រោងស្នើដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកឡើយ។

ចាប៉ី​ដង​វែង​ក៏​ខ្វះ​អ្នក​គាំទ្រ​មិន​ខុស​ល្ខោនខោល
លោក ពេជ្រ សារ៉ាត់

លោក ពេជ្រ សារ៉ាត់ ជាប្រធានក្រុមសហគមន៍ចាប៉ីអមត មានប្រសាសន៍ថា ការគាំទ្រសម្រាប់សិល្បៈចាប៉ីនៅមានកម្រិតនៅឡើយ។ លោកបានបន្ថែមថា ពេលខ្លះលោកចង់បានវិធីសាស្ត្រណាមួយដែលអាចជួយស្វែងរកថវិកាបាន។ លោកបានបន្តថា៖ “ពេលខ្លះហា៎ ពួកខ្ញុំចង់តស៊ូមតិ ធ្វើម៉េចអាចរកថវិកាបាន ហើយចង់ឱ្យជីវភាពល្អប្រសើរ… ថវិកាដែលបានមកពេលខ្លះ គឺចេញពីចិត្តរបស់អ្នកឱ្យ មានខ្លះ ១០០(ដុល្លារ) ១៥០(ដុល្លារ) ២០០(ដុល្លារ)”។

ចាប៉ី​ដង​វែង​ក៏​ខ្វះ​អ្នក​គាំទ្រ​មិន​ខុស​ល្ខោនខោល

លោក សារ៉ាត់ ដែលជាគ្រូបង្រៀននៅវិទ្យាល័យ និងជាអ្នករៀនចាប៉ី៥ឆ្នាំរូបនេះ បានប្រាប់ទៀតថា ចាប៉ីក៏កំពុងជួបឧបសគ្គច្រើនមានទាំង ការធ្លាក់កម្លាំងចិត្ត និងភ័យខ្លាចបាត់បង់។ លោកបាននិយាយទាំងមុខស្ងួតថា៖ “សហគមន៍មានឧបសគ្គដោយសារ កម្លាំងចិត្តធ្លាក់ចុះ ហើយបើនិយាយពីកម្សត់វិញ វាលើសពីកម្សត់ ព្រោះចូលរួមដោយឆន្ទៈ ហើយពេលខ្លះអត់អីញ៉ាំក៏មាន។” លោកបន្តថា៖ “កាលពី២០១១កាលហ្នឹង ជិតបាត់មែន ព្រោះអត់សិស្ស ហើយសូម្បីឥឡូវយើងបានកំពុងស្វែងរកជំនួយផ្សេងៗ… ថ្វីសហគមន៍យកកម្រៃ៦ម៉ឺនពីសិស្សក្ដី តែយើងក៏សម្រួលដល់សិស្សដែលគ្នាខ្វះជីវភាពដែរ។”

ជាអ្នកបង្រៀនចាប៉ីផង និងជាអ្នកដឹកនាំផង លោក សារ៉ាត់ បានប្រាប់ទៀតថា៖ “បើមានមួយធ្លាក់ចុះ លំហូរវប្បធម៌នឹងធ្លាក់ចុះ។” ពោលលោកខ្លាច សិល្បៈទម្រង់ផ្សេងៗក្រៅចាប៉ី អាចនឹងជួបវិបត្តិដូចករណីចាប៉ីដងវែង។

យ៉ាងណាមិញ លោកក៏បានប្ដេជ្ញាថានឹងព្យាយាមបង្កើតនូវអ្វីដែលថ្មី តែមិនប្រាសចាកពីរបស់ចាស់ ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជួយនូវអ្វីដែលពួកគាត់អាចជួយបាន ដូចជាការផ្សព្វផ្សាយ សកម្មភាពបទបង្ហាញ មូលនិធិ និងផ្ដោតការចាប់អារម្មណ៍៕

អត្ថបទ៖ នួន ចាន់លីហួត
រូបថត៖ ផ្ដល់ឲ្យ
ប្រភព៖ sabay

  • ចាប៉ី​ដង​វែង​ក៏​ខ្វះ​អ្នក​គាំទ្រ​មិន​ខុស​ល្ខោនខោល已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:ជីវិតនិងសង្គម
Tags: