​រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ បើក​បុក​ម៉ូតូ​រ៉ឺម៉ក របួសធ្ងន់​ម្នាក់ រួច​គេចខ្លួនបាត់​

កំពង់ធំ:
បុរស​ម្នាក់ បានទទួល​រងរបួស​ធ្ងន់ធ្ងរ ខណៈពេលដែល​គាត់ ជិះ​ម៉ូតូ​រ៉ឺម៉ក តាមផ្លូវ ហើយ​ត្រូវ​រថយន្តក្រុង ដឹក​ភ្ញៀវ​ទេសចរណ៍ របស់​ក្រុមហ៊ុន ថោង ស៊ី​ង បើក​មក​បុក​ពីក្រោយ យ៉ាង​ពេញទំហឹង​តែម្តង ហើយ​អ្នកបើករថយន្ត​បង្ករ បាន​គេចខ្លួនបាត់​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦​និង​
១៥​នាទី ល្ងាច​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ត្រើយ​ម្យ៉ា​ប ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់​។​

​បុរសរងគ្រោះ ឈ្មោះ គា ផល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​រការ ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង បើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ១​គ្រឿង មិនមាន​ស្លាក​លេខ ។

​ចំណែក​ភាគី​រថយន្ត​បង្ក គឺ​មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នៅឡើយ ព្រោះ​អ្នកបើកបរ បានគេច​ខ្លួន​ពី​កន្លែងកើតហេតុ ដោយ​បន្សល់ទុក​រថយន្ត​ធុន​ធំ ប្រភេទ​ដឹក​ភ្ញៀវ​ទេសចរណ៍ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ស្វាយរៀង 3A13 53 បើតាម​ស្លាក​ឡូហ្គោ ដែល​បិទ​នៅលើ​រថយន្ត បញ្ជាក់ថា នេះ​ជា​រថយន្ត​របស់ ក្រុមហ៊ុន ថោង ស៊ី​ង ។​

​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ករ បើកបរ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដោ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ត្រង់ ចំណុចកើតហេតុ រថយន្ត​បាន​បុក​ម៉ូតូ​រ៉ឺម៉ក របស់​ជនរងគ្រោះ ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​អ្នកបើក​រ៉ឺម៉ក ខ្ទាត​ធ្លាក់​បោក​ផ្ទប់​ទៅនឹង​ថ្នល់ រងរបួស​ធ្ងន់ធ្ងរ​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ប្រមូល​វត្ថុតាង ទាំង​២ មក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន មក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​៕N/S