Vardy បដិសេធ​ Arsenal បន្ត​នៅ​ជាមួយ Leicester

Jamie Vardy ទី​បំផុត​បាន​បដិសេធ​សំណើ​របស់​កាំភ្លើង​ធំ​ Arsenal ក្នុង​ការ​ផ្ទេរ​យក​រូប​គេ​ ហើយ​បន្ត​នៅ​ជាមួយ​ក្លឹប​ចាស់ Leicester City។

 

Vardy បដិសេធ​ Arsenal បន្ត​នៅ​ជាមួយ Leicester Jamie Vardy

 

Arsenal ដាក់​តម្លៃ​២០លាន​ផោន​ លើ​​ Jamie Vardy​ និង​ផ្តល់​ថ្លៃ​ពលកម្ម ១២០០០០ ផោន​ក្នុង​មួយ​សប្ដាហ៍​ តែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ គ្រោង​បន្ត​កុងត្រា​ថ្មី​នៅ​ទឹកដី King Power​ ដែល​ទទួល​បាន​ត្រឹម​ ១សែន​ផោន​ប៉ុណ្ណោះ ក្នុង​មួយ​សប្ដាហ៍។ ក្រុម​របស់​លោក​ Wenger មិន​មាន​គម្រោង​បន្ត​តាម​ទិញ​ Vardy ទៀត​ទេ ​មាន​ន័យ​ថា រូប​គេ​នឹង​លេង​ ឲ្យ​ Leicester ដដែល​សម្រាប់​រដូវ​កាល​ក្រោយ។

 

កីឡាករ​សញ្ជាតិ​អង់គ្លេស​ផ្ទេរ​ពី Fleetwood Town មក​ Leicester កាល​ពី​ឆ្នាំ ២០១២ ក្នុង​តម្លៃ​១​លាន​ផោន។ Vardy ស៊ុត​បញ្ចូល​ទី​ ២៤​គ្រាប់​នៅ​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​មុន​ក្លាយ​ជា​ Top Scorer ទី ២​បន្ទាប់​ពី Harry Kane៕

 

ចុចអាន៖ អង់គ្លេស ឬ​ស្លូវ៉ាគី ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​យប់​នេះ?

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror