Skrtel ​ព្រមាន​ទាត់​​ Sturridge ក្នុង​ជំនួប​ Euro ​យប់​នេះ

Martin Skrtel ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី បាន​ព្រមាន​​ថា ខ្លួន​​បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ទាត់​មិត្ត​ក្រុម​ក្លឹប​ហង្ស​ក្រហម​ Liverpool ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Daniel Sturridge ​​​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ជំនួប​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ពូល B ប្រកួត​ចុង​ក្រោយ​យប់​នេះ។

 

Skrtel ​ព្រមាន​ទាត់​​ Sturridge ក្នុង​ជំនួប​ Euro ​យប់​នេះ

Martin Skrtel ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី

 

Skrtel ​ព្រមាន​ទាត់​​ Sturridge ក្នុង​ជំនួប​ Euro ​យប់​នេះ

Sturridge (ឆ្វេង) និង​ Skrtel (កណ្តាល) នៅ​ក្រុម​ Liverpool

 

Skrtel ​យល់​ថា Sturridge ​គឺជា​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​ក្រុម​អង់គ្លេស ​ហើយ​រូប​គេ បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​បញ្ឈប់​​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool រូប​នេះ ​និង​ដើម្បី​ជួយ​ឲ្យ​ស្លូវ៉ាគី មាន​ឱកាស​រក​បាន​៣​ពិន្ទុ អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ជា​បន្ត​បាន។

 

ខ្សែ​ការពារ​ក្រុម​ហង្ស​ក្រហម វ័យ​៣១​ឆ្នាំ បាន​និយាយ​ថា៖ “យើង​អាច​ជា​មិត្តភ័ក្ដិ​នៅ​មុន និង​ក្រោយ​ពេល​ប្រកួត។ ប៉ុន្តែ​នៅ​លើ​ទីលាន​ គ្មាន​ពាក្យ​ថា​មិត្តភ័ក្ដិ​ទៀត​ទេ។ បើ​អ្នក​សួរ​ Sturridge…គាត់​ប្រាកដ​ជា​ឆ្លើយ​ដូច​គ្នា។ យើង​ព្យាយាម និង​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ក្រុម​យើង។ នេះ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​តែ​ទាត់​គាត់! បាទ, ប្រាកដ​ណាស់”។

 

Skrtel ​ព្រមាន​ទាត់​​ Sturridge ក្នុង​ជំនួប​ Euro ​យប់​នេះ

Sturridge ខ្សែ​ប្រយុទ្ធអង់គ្លេស កាល​ស៊ុត​ចូល​វែល

 

Skrtel ​ព្រមាន​ទាត់​​ Sturridge ក្នុង​ជំនួប​ Euro ​យប់​នេះ

 Skrtel (ឈុតស) កាល​ប៉ះ​រុស្សី

 

ក្រៅ​ពី​ Sturridge ​ខ្សែ​ការពារ​កណ្ដាល (Skrtel) ​ក៏​នឹង​ជួប​ជាមួយ​មិត្ត​រួម​ក្រុម​ Liverpool ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ក្នុង​ការ​ប្រកួត​ស្លូវ៉ាគី ទល់​នឹង​អង់គ្លេស​យប់​នេះ​ ​ដែល​មាន​ដូច​ជា Adam Lallana, Jordan Henderson, Nathaniel Clyne និង​ James Milner រួម​ទាំង​អតីត​មិត្ត​រួម​ក្រុម​ Raheem Sterling ​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror