​ទម្លាប់​គេង​មួយចំនួន​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​

​ទម្លាប់​គេង​មួយចំនួន​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​


​ទម្លាប់​គេង​មួយចំនួន​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​

​ទម្លាប់​នៃ​ការ​គេង​ពិត​ជា​សំខាន់​ណាស់ ព្រោះ​បើ​អ្នក​គេង​ខុស​របៀប វា​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ចុកចាប់​គ្រប់កន្លែង​។ ដូចនេះ​តើ​មាន​របៀប​គេង​បែប​ណា​ដែល​អ្នក​មិនគួរ​គេង​នោះ​?

គេង​ផ្កាប់មុខ​ចុះក្រោម​
នៅពេល​ដែល​អ្នក​គេង​ផ្កាប់​មុខ​ចុះក្រោម វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ឈឺ​កញ្ចឹងក និង​ខ្នង​បាន ដោយសារ​តែ​ពេល​ដែល​អ្នក​គេង​បែបនេះ ក​អ្នក​តែងតែ​បែរមក​ឆ្វេង ឬ​ស្តាំ ហើយ​ឆ្អឹងខ្នង​អ្នក​ក៏​គ្មាន​អ្វី​ទប់​ដែរ ដូចនេះ​អា​ការៈឈឺ​កញ្ចឹងក និង​ខ្នង​នឹង​កើតឡើង​យ៉ាង​ងាយ​។​
 
គេង​ដាក់​ដៃ​ឡើង​លើ​
នៅពេល​ដែល​អ្នក​គេង​លើកដៃ​ឡើងលើ វា​នឹង​ងាយ​ធ្វើឲ្យ​អ្នក​ឈឺ​ស្មា​ខ្លាំងណាស់ ដោយសារ​តែ​អ្នក​គេង​មិនដឹង​ខ្លួន ហើយ​ដាក់​ក្នុង​រយៈពេល​យូរ​។​
 
ដាក់​ដៃ​មក​មួយ​ចំហៀង​
នោពេល​ដែល​អ្នកគេង​មួយ​ចំហៀង​ខ្លួន​ដោយ​បែរ​ទៅ​ខាងឆ្វេង ហើយ​ដៃ​ទាំងសងខាង​ដាក់​ទៅ​ខាងឆ្វេង​ទាំងអស់​ទៀត នោះ​វា​នឹង​អាច​ធ្វើឲ្យ​ដៃ​របស់អ្នក​ឈឺ និង​ស្ពឹក​។ ម្យ៉ាងទៀត​វា​ក៏​អាច​ប៉ះពាល់​ដល់​សួត និង​ក្រពះ​របស់​អ្នក​ដែរ​។ ជាងនេះទៅទៀត​វា​នឹង​បង្អាក់​មិន​ឲ្យ​ឈាម​ដើរ​បាន​ស្រួល​ឡើយ​។​
 
គេង​ដូច​ទារក​
នៅពេល​ដែល​អ្នក​គេង​បែបនេះ ក និង​ឆ្អឹងខ្នង​អ្នក​គឺ​គ្មាន​អ្វី​សម្រាប់​ទប់​ឡើយ ដូចនេះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ឈឺ​យ៉ាង​ងាយ ម្យ៉ាងទៀត​វា​ក៏​អាច​បង្អាក់​ដល់​ការដកដង្ហើម​របស់​អ្នក​ដូចគ្នា​ដែរ​៕
 
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ទម្លាប់​គេង​មួយចំនួន​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/20  Category:ជំងឺទូទៅ
Tags: