Maddox និង Jolie តែង​ខ្លួន​ស្រស់​សង្ហា​ ចេញ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា

តារា​សម្ដែង​អាមេរិក Angelina Jolie បាន​ទៅ​ដល់​ទីក្រុង​ញីវយ៉ក​ សហរដ្ឋអាមេរិក​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ជាមួយ​កូន​ៗ​២​នាក់។ ដោយ​ឡែក​​នា​ថ្ងៃ​សៅរ៍​តារា​ជើងចាស់​រូប​នេះ​បាន​ចេញ​ក្រៅ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​កូន​ប្រុស​ច្បង​ដើម​កំណើត​ខ្មែរ​ Maddox ។

 

Maddox និង Jolie តែង​ខ្លួន​ស្រស់​សង្ហា​ ចេញ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា

 

អំឡុង​​​ទៅ​រក​អាហារ​ពេល​ល្ងាច ​តារា​ស្រី​វ័យ​៤១​ឆ្នាំ​បាន​គ្រង​រ៉ូប​ពណ៌​ខ្មៅ​ដៃ​តូច​​មួយ​ឈុត​គួរ​ឲ្យ​ទាក់ទាញ​ អម​ដោយ​ស្បែក​ជើង​កែង​និង​កាបូប​ដៃ​​ពណ៌​ខ្មៅ​ដូចគ្នា ក្នុង​ទឹក​មុខ​ញញឹម​ជាប់។ ងាក​ទៅ​មើល​កូន​ប្រុស​ Maddox ក៏​មិន​ចាញ់​ម្ដាយ​ដែរ គេ​ស្លៀកពាក់​តាម​បែប​ classic ខោ​ខៅប៊ូយ​ អាវ​សាច់​ក្រណាត់​ពណ៌​ស​ផ្សំ​ដោយ​ស្បែក​ប៊ូ​ពណ៌​ខ្មៅ​ ស័ក្ដិសម​ជា​បុរស​ពិត។

 

ការ​​ធ្វើ​ដំណើរ​ដល់​ទីក្រុង​ញីវយ៉ក​គេ​មិន​ទាន់​ដឹង​ថា Angelina ​មក​ក្នុង​គោលបំណង​អ្វី​ទេ ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា នាង​ប្រហែល​ជា​​មក​និយាយ​ពី​គម្រោង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ នេះ​បើ​តាម daily mail៕​

 

Maddox និង Jolie តែង​ខ្លួន​ស្រស់​សង្ហា​ ចេញ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា

 

Maddox និង Jolie តែង​ខ្លួន​ស្រស់​សង្ហា​ ចេញ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា

 

Maddox និង Jolie តែង​ខ្លួន​ស្រស់​សង្ហា​ ចេញ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា

  Maddox និង Jolie តែង​ខ្លួន​ស្រស់​សង្ហា​ ចេញ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា

 

Maddox និង Jolie តែង​ខ្លួន​ស្រស់​សង្ហា​ ចេញ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា

 

ចុចអាន៖កូន​ស្រី​បង្កើត​របស់​ Angelina Jolie ​ម្នាក់​កំពុង​ប្រឹង​រៀន​​ភាសា​ខ្មែរ​ដោយ​ខ្លួន​ឯង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  dailymail