អតីត​បេក្ខជន The Voice ម្នាក់​ទៀត​ត្រូវ​បាញ់​សម្លាប់ ក្រោយ​ចប់​បុណ្យ​ Christina Grimmie

Alejandro ‘Jano’ Fuentes អតីត​បេក្ខជន The Voice ម៉ិកស៊ីកូ​កាល​ពី​ឆ្នាំ​២០១១ បាន​បាត់បង់​ជីវិត​ បន្ទាប់​​​​
ត្រូវ​ជន​ដៃដល់​លប​ឆ្មក់​បាញ់​ប្រហារ ក្រោយ​​​ចេញ​ពី​ពិធី​​ខួបកំណើត​គម្រប់​៤៥​​ឆ្នាំ​របស់​ខ្លួន​ជាមួយ​​មិត្តភ័ក្ដិ។ ​​​​

 

អតីត​បេក្ខជន The Voice ម្នាក់​ទៀត​ត្រូវ​បាញ់​សម្លាប់ ក្រោយ​ចប់​បុណ្យ​ Christina Grimmie

 

Alejandro បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​បាន​ចាញ់​៣​គ្រាប់​ចំ​ក្បាល​​កាល​ពី​ព្រហស្បតិ៍ ​នៅ​ខាង​ក្រៅ​សាលា​ Tras Bambalinas School ភាគ​​និរតី​នៃ​ទីក្រុង ​Chicago សហរដ្ឋអាមេរិក។ តាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ The Chicago Tribune​និង​Mirror ជន​ដៃដល់​បាន​​ដើរ​ទៅ​កាន់​ឡាន​របស់​តារា​វ័យ​៤៥​ឆ្នាំ​ ហើយ​​ក៏​បង្ខំ​ឲ្យតារា​រូប​នេះ​​​ចេញ​មក​ក្រៅ ប៉ុន្តែ​គេ​​​បាន​បដិសេធ។ ភ្លាម​នេះ​​ពេល​ជន​ដៃដល់​បាន​បាញ់​លើ Alejandro ​យ៉ាង​សាហាវ​ព្រៃផ្សៃ​តែម្ដង។

 

 ថ្ងៃ​ខួប​៤៥​ឆ្នាំ​

​​​

អតីត​បេក្ខជន The Voice ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Mount Sinai Hospital​ភ្លាម​ៗ តែ​សំណាង​មិន​ល្អ​២​ថ្ងៃ​បន្ទាប់​​គេ​ក៏​​បាន​ទទួល​មរណភាព។ អ្វី​ដែល​គូរ​កត់​សម្គាល់​ការ​ស្លាប់​របស់ Alejandro ‘Jano’ Fuentes​គឺ​មួយ​ថ្ងៃ​បន្ទាប់​​ពី​បញ្ចប់​បុណ្យ​សព​ Christina Grimmieអតីត​បេក្ខនារី ​The Voice America ២០១៤ ដែល​ត្រូវ​គេ​បាន​បាញ់​នៅ​ទីក្រុង Orlando។ ចំពោះ​មូលហេតុ​នឹង​ជន​ដៃ​ដល់​ប៉ូលិស​មិន​ទាន់​ដឹង​និង​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ៕

 

អតីត​បេក្ខជន The Voice ម្នាក់​ទៀត​ត្រូវ​បាញ់​សម្លាប់ ក្រោយ​ចប់​បុណ្យ​ Christina Grimmie

 

ចុចអាន អតីត​​បេក្ខនារី​ The Voice America ​ឆ្នាំ២០១៤ ត្រូវ​បាញ់​សម្លាប់​​ពេល​កំពុង​ចុះ​ហត្ថលេខា​​ឲ្យ​អ្នក​គាំទ្រ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  theguardian / mirror