គង់ សុជាតិ ត្រូវ​អ្នកគាំទ្រ​ថាឱ្យ​ «​ល្មមៗ​បាន​ហើយ​» ដោយសារ​រឿង​…​

6 Videos


រហូតមកដល់ពេលនេះ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល នៅមិនទាន់មានកូនប្រលែងលេង តាមបំណងនោះឡើយ។ ប៉ុន្តែចំណងស្នេហ៍របស់តារាមួយគូរនេះ នៅតែផ្អែមល្ហែម ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី ១៩ ខែមិថុនា យប់មិញនេះ អ្នកនាងគង់ សុជាតិ បានផ្តែផ្តាំដល់ស្វាមីរបស់ខ្លួនអោយឆាប់មកផ្ទះវិញ ក្រោយពីចប់ពីការងារ។

P9

គង់ សុជាតិ ត្រូវ​អ្នកគាំទ្រ​ថាឱ្យ​ «​ល្មមៗ​បាន​ហើយ​» ដោយសារ​រឿង​…​

កាលពីយប់មិញ ពិធីករសម្បូរវោហាស៍លោក ជា វិបុល បានធ្វើពិធីករនៅក្នុងកម្មវិធី The Voice រដូវកាលទីពីរ នៅស្ថានីយទូរទស្សន៍ហង្សមាស ដោយចាប់ដៃគូជាមួយអ្នកនាង កែវ ចាន់និមល ជាពិធីការិនី។ ដោយសារយប់មិញជាវគ្គផ្តាច់ព្រ័ត្រ លោក ជា វិបុល បានទទួលស្រាបៀរប្រមាណជា ១០០ កេសពីម្ចាស់ឧបត្តម្ភកម្មវិធី។ ស្របពេលជាមួយគ្នានោះ អ្នកនាង គង់ សុជាតិ ក៏បានផ្តែផ្តាំដល់ស្វាមីរបស់ខ្លួន តាមរយៈការបង្ហោះសារក្នុងហ្វេសប៊ុកថា «ថ្ងៃនេះយប់ជ្រៅទៀតហើយ តែមិនអីទេណា ព្រោះវាជាការងាររបស់បងសំលាញ់ឯង ខំប្រឹងណាបាន ១០០ កេសហើយហ្នឹង អញ្ចឹងហើយបានជាញញឹមរហូតតែម្តងប្តីខ្ញុំ កុំភ្លេចបណ្តាំអូន ពេលចប់ឆាប់មកផ្ទះ» ។

គង់ សុជាតិ ត្រូវ​អ្នកគាំទ្រ​ថាឱ្យ​ «​ល្មមៗ​បាន​ហើយ​» ដោយសារ​រឿង​…​

ជាមួយនឹងសារមួយនេះក៏មានការ Comment ខ្លះៗពីសំណាក់មិត្តភក្តិក្នុងហ្វេស ប៊ុក ថា Sweet ល្មមៗបានហើយអ្នកអើយ មានមនុស្សកំពុងច្រណែន។ ឯខ្លះទៀតក៏បានសរសើរថា លោក វិបុល ជាបុរសល្អចេះស្រលាញ់ភរិយាមិនមែនជាប្រភេទមនុស្សដើរចោលផ្ទះនោះទេ។ ក្នុងនោះ គង់ សុជាតិ ក៏បានតបថា«មិនដែលបាត់ពីផ្ទះទេ តែចេះតែរំលឹកទៅហាស ហា …» ។

គង់ សុជាតិ ត្រូវ​អ្នកគាំទ្រ​ថាឱ្យ​ «​ល្មមៗ​បាន​ហើយ​» ដោយសារ​រឿង​…​

ថ្វីត្បិតតែជាសារបែបលេងសើចក៏ពិតមែន។តែយ៉ាងណាមហាជនជាច្រើនបាននាំគ្នាសរសើរដល់ គូស្វាមីមួយគូរនេះ ដែលចេះបង្កើតភាពផ្អែមល្ហែមនិងស្រលាញ់គ្នា ហើយរំពឹងថា លោក ជា វិបុល និងអ្នក នាង គង់ សុជាតិ ក្លាយជាគូស្នេហ៍គំរូនៅក្នុងសិល្បៈ ៕ ចេនី

គង់ សុជាតិ ត្រូវ​អ្នកគាំទ្រ​ថាឱ្យ​ «​ល្មមៗ​បាន​ហើយ​» ដោយសារ​រឿង​…​
គង់ សុជាតិ ត្រូវ​អ្នកគាំទ្រ​ថាឱ្យ​ «​ល្មមៗ​បាន​ហើយ​» ដោយសារ​រឿង​…​
គង់ សុជាតិ ត្រូវ​អ្នកគាំទ្រ​ថាឱ្យ​ «​ល្មមៗ​បាន​ហើយ​» ដោយសារ​រឿង​…​
គង់ សុជាតិ ត្រូវ​អ្នកគាំទ្រ​ថាឱ្យ​ «​ល្មមៗ​បាន​ហើយ​» ដោយសារ​រឿង​…​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

អត្ថបទពាក់ព័ន្ធ៖ សេដ្ឋិនី ស្រី​តូច ចំណាន និង គង់ សុជាតិ ទទួលបាន​ការកោតសរសើ​រថា​មាន​…

​រូបថត​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram របស់​អ្នកនាង គង់ សុជាតិ បង្ហាញ​ពី​រូប​សម្រស់​ដ៏​ស្រស់ត្រកាល​របស់​អ្នកនាង និង សេដ្ឋិនី ស្រី​តូច ចំណាន បានទទួល​ការកោតសរសើរ​ខ្លាំងណាស់​ពី​សំណាក់​មហាជន ក្នុងពេល​កំពុង​ចូលរួម​ពិធីមង្គលការ​មួយ ។​

​ស្ថិតក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ អាវប៉ាក់ សំពត់​ហូល​បា​មួង សុភាពនារី​ទាំងពីរ​រូបនេះ​ពិតជា​បាន​រំលេច​នូវ​រូបសម្បត្តិ​ដ៏​ស្រស់​សោភា និង ទាក់ទាញ​ខ្លាំងណាស់ ។ រូបសម្បត្តិ​ដ៏​ស្រស់ស្អាត​ដែល​បាន​បង្កប់​នូវ​ភាពថ្លៃថ្នូរ អមដោយ​កិរិយាមារយាទ​រម្យទម​នេះ ពិតជា​ស័ក្តិ​សមជា​ស្រី្ត​ខ្មែរ​ដែល​ពោរពេញ​ទោ​ដោយ​សេចក្តីថ្លៃថ្នូរ​ខ្លាំង​បំផុត ។​

​ទោះបីថា អ្នកនាង គង់ សុជាតិ និង អតីត​តារា​សម្តែង ស្រី​តូច ចំណាន មាន​វ័យ​ជ្រេ​បន្តិច ប៉ុន្តែ​សុភាពនារី​ទាំងពីរ​រូបនេះ មិនបាន​បណ្តោយឱ្យ​សម្រស់​បាត់​ស្រុត​ទៅតាម​វ័យ​ឡើយ ផ្ទុយទៅវិញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គេ​មានតែ​ឃើញ​សុភាពនារី​ទាំងពីរ​រូបនេះ​កាន់តែ​ស្រស់ស្អាត​ឡើងៗ រហូតដល់​មានមតិ​សាធារណជន​កោ​ត​សរសើរ​ពី​ភាព​នៅ​ក្មេង​ជាង​វ័យ​របស់​ពិធី​ការិនី និង អតីត​តារា​សម្តែង​រូបនេះ​មិន​ដាច់​ពី​មាត់ ។​

​អ្វីដែល​មហាជន​មិន​សរសើរ​មិនបាន​នោះ​គឺ ព្រេងវាសនា​របស់​តារា​ទាំងពីរ​ដួង​នេះ ព្រោះ​បើ​និយាយ​ដល់​ត្រង់ចំណុច​នេះ គេ​កត់សម្គាល់​ឃើញថា ទម្រាំ​មាន​ថ្ងៃនេះ អ្នក​ទាំង​ពីរបាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជីវិត​ជាច្រើន ជាពិសេស​គឺ​អតីត​តារា​សម្តែង ស្រី​តូច ចំណាន រហូតមកដល់​ពេលនេះ​មិន​ត្រឹម​តែមាន​មានឈ្មោះ​ជា​សេដ្ឋិនី​ទេ ថែមទាំង​មាន​ងារ​ជា​លោកជំទាវ​ទៀត ក្រោយពេល​មាន​សេដ្ឋី​អ្នកជំនួញ​ធំ​ក្នុងស្រុក​ខ្មែរ គឺ​អ្នកឧកញ៉ា គិត ម៉េង បាន​ដឹក​ដៃ​បំពេញមុខ​ដោយ​ពិធី​រៀប​មង្គលការ​យ៉ាង​អ​ធឹ​ក​អធម និង ផ្អើល​អ្នក​នៅ​ភ្នំពេញ​នោះ ។

ចំពោះ​អ្នកនាង គង់ សុជាតិ ទោះ​មិនមាន​ងារ​អ្វី​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​អ្នកនាង​ក៏​រស់នៅក្នុង​ជីវភាព​ល្អប្រសើរ​ផងដែរ រីឯ​ជីវិត​ស្នេហា​ក៏​ពោរពេញ​ដោយ​សុភមង្គល​ដែរ ដោយសារតែ​ស្វាមី​ក្មេង​របស់​នាង​គឺ​លោក ជា វិបុល ចេះ​ថ្នាក់ថ្នម ស្រឡាញ់ និង ផ្តល់​អ្វីៗ​គ្រប់យ៉ាង​ឱ្យ​អ្នកនាង ។​

​គួរ​បញ្ជាក់ថា រូបថត​មានប​ង្ហាះ​លើ​ទំព័រ Instargram ដែល​រំលេច​ឱ្យឃើញ​ពី​សម្រស់​ដ៏​ស្រស់​សោភា​របស់​សេដ្ឋិនី ស្រី​តូច ចំណាន និង អ្នកនាង គង់ សុជាតិ នេះ ត្រូវបាន​គេ​ដឹងថា​ជា​រូបថត​ពេលដែល​អ្នក​ទាំ​ពីរ​ថត​នៅក្នុង​ពិធីមង្គលការ​របស់​កូនអ្នកមាន​មុខមាត់​ម្នាក់ ហើយ​រូបថត​នេះ​ទៀតសោត​ក៏​ទទួលបាន​ការចាប់អារម្មណ៍ និង ការកោតសរសើរ​មិន​ដាច់​ពី​មាត់​លើ​រូបសម្បត្តិ ព្រមទាំង​កិរិយាមារយាទ​ដ៏​ថ្លៃថ្នូរ​របស់​តារា​ទាំងពីរ ពី​សំណាក់​មហាជន​ជាច្រើន​ផងដែរ ៕ សាកល​