អតីតសមាជិកក្រុម 4Minute ៤ រូបផ្ដាច់ទំនាក់ទំនងជាមួយ HyunA

6 Videos


បន្ទាប់ពីផលិតកម្ម Cube Entertainmen បានក្រកាសថាអតីតសមាជិកក្រុម 4Minute ៤ រូបសម្រេចចិត្តដើរចេញពីទ្រនំដោយមានតែ ហេយុនណា (HyunA) ម្នាក់ឯងប៉ុណ្ណោះដែលព្រមបន្តកុងត្រារួចមក ស្រាប់តែថ្មីៗនេះមានពាក្យចចាមអារាមថ្មីមួយបានលើឡើងថា «សូម្បីតែគណនី Instagram របស់ ហេយុនណា ក៏អតីសមាជិក ៤ នាក់ទៀតនេះចុច Unfollow ដែរ» ។

P9

មានអ្នកនិយមលេងកម្មវិធីសង្គមជាច្រើនបានចុះសម្រុងគ្នាដោយនិយាយថា នេះប្រហែលជាមានភាពចម្រួងចម្រាស់គ្នាក្នុងក្រុមហើយ ទើបអតីសមាជិកក្រុម 4Minute ៤ រូប គឺនាង ជីយុន (Jihyun) ហ្គាយ៉ុន (Gayoon) ជីយ៉ុន (Jiyoon) និង សូយុន (Sohyun) ចុច Unfollow គណនី Instagram របស់ ហេយុនណា ដែលជាតារាចម្រៀងបន្តកុងត្រាជាមួយផលិតកម្មចាស់តែម្នាក់ឯង ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីសម្រាប់ព័ត៌មានចចាមអារាមនេះនៅតែជាប្រធានបទយ៉ាងក្ដៅគគុកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ដោយម្នាក់ៗបានលើកឡើងថា ប្រហែលជាមានរឿងអ្វីមួយសម្រាប់អតីតសមាជិកក្រុម 4Minute ទើបធ្វើឲ្យពួកគេមិនអាចធ្វើការជាមួយគ្នាបន្ត ។

គួររំឭកដែរថា កាលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៦ អ្នកតំណាងផលិតកម្ម Cube Entertainmen បានចេញមុខប្រកាសថា អតីតសមាជិកក្រុម 4Minute មាននាង ជីយុន, ហ្គាយ៉ុន, ជីយ៉ុន, និង សូយុន លែងជាតារាចម្រៀងក្នុងផលិតកម្ម Cube ទៀតហើយដោយពួកគេបានសម្រេចចិត្តមិនបន្តកុងត្រាឡើយ ប៉ុន្តែសម្រាប់ ហេយុនណា គឺនាងនៅតែបន្តកុងត្រា ជាមួយទ្រនំចាស់ដដែល ៕ (ប្រភព៖ កូរ៉េប៊ូ) កុសល