ប្រជាពលរដ្ឋ​ប្រមាណ​១៧០​នាក់​ ទទួល​ការ​សួរសុខទុក្ខ​ ពី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​

កំពង់ធំ ៖ នៅ​ថ្ងៃទី​១៩ ខែ មិថុនា ឆ្នាំ ២០១៦ លោក ជា អឿង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​ និង​ជា​ប្រធាន​ក្រុមការងារ ចុះ​ជួយ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ និង​លោក សុក ផេង រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ជា​អនុប្រធាន​ក្រុមការងារ​ចុះ ជួយ​ស្រុក​ប្រាសាទ​បល្ល័ង្ក អម​ដំណើរ​លោក​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​១៧០​នាក់​ក្នុង​ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្ត​កំពង់ធំ។

លោក ជា អឿង បាន​លើកឡើង​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​ទទួលរង​ការ​បង្ហូរ​ឈាម​គ្នាឯង​ តាំងពី​យូរយារ​ណាស់​មក​ហើយ​ ដោយសារ​ការ​ញុះញង់​ពី​ពួក​បរទេស ​ដូច្នេះ​បងប្អូន​ទាំង​អស់​គ្នា ​ត្រូវ​ជួយ​រក្សា​សន្តិភាព ​ដើម្បី​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​អស់​គ្នា​ ត្រូវ​មានការ​សាមគ្គី ​និង​ត្រូវ​មាន ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​ត្រូវ​ហ៊ាន​លះបង់ គ្រប់យ៉ាង​ចូល​ឲ្យ​បាន​ជ្រៅ នៅ​ក្នុង​ចលនា​មហាជន តាម​មូលដ្ឋាន បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្នា​ ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ហើយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ​ឬ​នយោបាយ​ឡើយ ហើយ​មាន​សិទ្ធិ​ក្នុង​ការរស់នៅ និង​ការ​បញ្ចេញ​មតិយោបល់ កាលណា​មាន​សន្តិភាព​ ទើប​មានការ​អភិវឌ្ឍន៍។

ចុង​បញ្ចប់​លោក​បាន​ផ្ដាំផ្ញើ​ដល់​អ្នកចូលរួម​ឲ្យ ធ្វើអំពើ​ល្អ ជា​គំរូ​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ជឿ​ទុក​ចិត្ត​ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ពេល​មាន​បុណ្យទាន​ឬ​ពិធី​ផ្សេងៗ និង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​អ្នក​មិនទាន់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ត្រូវ​រាយ​ការណ៍​មក​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត ​ដើម្បី​អាជ្ញាធរ​បាន​ចុះ​ធ្វើ​ដល់​ទី​កន្លែង និង​ត្រៀម​ឯកសារ​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុង​ពេល​ខាងមុខនេះ​ក្នុង​នោះ​ដែរ​លោក​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០០ដុល្លារ​សម្រាប់​ជួយ​កសាង​វត្ត និង​​ចែក​ជូន​នូវ​ក្រម៉ា​ដល់​អ្នកចូលរួម​ផង​ដែរ៕