និវត្តន៍​ជន​២​គ្រួសារ​ទទួល​បាន​អំណោយ​ផ្ទះ​ថ្មី ​ពី​សមាគម​អតីត​យុទ្ធជន​ស្រុក​អន្លង់វែង​

និវត្តន៍​ជន​២​គ្រួសារ​ទទួល​បាន​អំណោយ​ផ្ទះ​ថ្មី ​ពី​សមាគម​អតីត​យុទ្ធជន​ស្រុក​អន្លង់វែង​



ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​ជា​អតីត​យោធិន បាន​ថ្លែង​អំណរគុណ​ដល់​លោក ហោ​ជិន វរ​:​យុទ្ធ អភិបាល​នៃ​គណ​:​អភិបាលស្រុក​អន្លង់វែង​ និង​កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង ដែល​បាន​ចុះ​សាងសង់​លំនៅដ្ឋាន​ថ្មី ចំនួន​២​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ​និង​ចាក់សាប​ក្រោម មាន​ទំហំ​៦.៥​ម៉ែត្រ​គុណ​នឹង​៧.៥​ម៉ែត្រ​។

សមាគម​អតីត​យុទ្ធជន​កម្ពុជា ប្រចាំ​ស្រុក​អន្លង់វែង បាន​សាងសង់​លំនៅដ្ឋាន​ជូន​ដល់​គ្រួសារ​និវត្តន៍​ជន​បន្ត​ទៀត ហើយ​លំនៅដ្ឋាន​ថ្មី​នេះ សមាគម​អតីតយុទ្ធជន ក៏​បានផ្តល់​ជា​ដី​លំនៅដ្ឋាន​រួម​ទាំង​បាន​ធ្វើ​ផ្ទះ​រួចជាស្រេច ប្រគល់​ជូន​ដល់​គ្រួសារ​យោធិន​ចំនួន​២​រូប ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

គ្រួសារ​យោធិន​ទាំងពីរ ក៏បាន​សំដែង​ការ​អរគុណ​ដល់​លោក ហោ​ជិន វរ​:​យុទ្ធ អភិបាល​នៃ​គណ​:​អភិបាលស្រុក​អន្លង់វែង​និង​លោក វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង រួម​ទាំង​កម្លាំង​អាវុធហត្ថ​ស្រុក បាន​ចំណាយ ថវិកា​សាងសង់​លំនៅដ្ឋាន​ថ្មី​ជូន​ពួកគាត់ ជាពិសេស សមាគម​អតីត​យុទ្ធជន​កម្ពុជា តាមរយៈ សមាជិក​ប្រចាំ​មូលដ្ឋាន​។​គ្រួសារ​យោធិន​ឈ្មោះ ពាក ម៉ែន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ពិការ​ភ្នែក​ទាំង​២​និង​ប្រពន្ធ​ឈ្មោះ លោក ធី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ដែល​មាន​រស់នៅ​ក្នុង​បន្ទុក​ចំនួន​២​នាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រ​លាន ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រៀប​រាប់​ថា គាត់​បាន​ពិការភ្នែក​ដោយសារតែ​ត្រូវ​អំបែង​មីន​ផ្ទុះ កាលដែល​គាត់​ឡើង​ធ្វើសង្គ្រាម​នៅ​តំបន់​អូរ​ស្មាច់ ដែល​កាលណោះ​គាត់​នៅ​អង្គភាព​លេខ​២៣ ជា​មួយលោក យឹម ពឹ​ម ហើយ​ក្រោយពី​ចប់​ព្រឹត្តិការណ៍​សង្គ្រាម គាត់​ត្រូវ​មក​រស់នៅ​ជាមួយ​ប្រពន្ធ​កូន ស្ថិត​នៅ​ក្រោម​បន្ទុក​ប្រពន្ធ​និង​កូន​រក​ស៊ី​ចិញ្ចឹម ដោយសារតែ​របួស​ភ្នែក​ពិការ​ខាងឆ្វេង បាន​ឆ្លង​ទៅ​ភ្នែក​ម្ខាង​ទៀត ធ្វើ​ឲ្យ​ភ្នែក​គាត់​ទាំងពីរ​មិន​អាច​ព្យាបាល​បាន​។​គ្រួសារ​យោធិន​ឈ្មោះ ម៉ម រ៉ែ​ម ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​យោធិន​ចូលនិវត្តន៍​និង​ប្រពន្ធ​ឈ្មោះ ឈុត អ៊ុន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មាន​កូន​ក្នុង​បន្ទុក​ចំនួន​២​នាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រ​លាន ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រៀបរាប់​ថា គាត់​ជា​អតីត​យោធិន​តស៊ូ​មួយ​រូប​ប្រចាំការ​នៅ​ចំណុច​អូរ​បៃ​តាប ក្នុង​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប តែ​ក្រោយពី​បញ្ចប់​សង្គ្រាម រូប​គាត់​ត្រូវ​គេ​កាត់​រំសាយ​ចេញពី​កងទ័ព ហើយ​គាត់ និង​ប្រពន្ធ​កូន បាន​មក​រស់នៅ​ក្នុងស្រុក​អន្លង់វែង​។

លោក ហោ​ជិន វរ​:​យុទ្ធ អភិបាលស្រុក​និង​លោក ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះទៅ​ត្រួត​ពិនិត្យមើល​កម្លាំង​អាវុធហត្ថ​ដែល​កំពុង​សាងសង់​ផ្ទះ​ជូន​គ្រួសារ​និវត្តន៍​ជន ស្ថិតនៅ​ក្នុង​ភូមិ​អូរ​តា​ម៉េង ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​បាន​នាំ​យក​សម្ភារៈ​ ជា​គ្រឿង​បរិ​ភាគ​ដូចជា ទឹក​សុទ្ធ មី និង​កាហ្វេ​កញ្ចប់​ជូន​ដល់​កងកម្លាំង​អាវុធហត្ថ​និង​មេជាង​ធ្វើ​ផ្ទះ ហើយ​លោក​អភិបាលស្រុក​ក៏បាន​ប្រាប់​ទៅ​គ្រួសារ យោធិន​ទាំងពីរ អាច​អាស្រ័យ​ផល​បណ្ដោះអាសន្ន លើ​ដី​ដែល​បម្រុង​ទុក ធ្វើ​ផ្ទះ​ជូន​និវត្តន៍​ជន​ដទៃ​ទៀត​។ ដោយ​អាជ្ញាធរ​នឹង​ដក​យក​មកវិញ​នៅ​ពេលណា​មានការ​អភិវឌ្ឍន៍​បន្ត ដូចជា​សាងសង់​លំនៅដ្ឋាន​ជូន​និវត្តន៍​ជន ធ្វើ​ផ្លូវ មណ្ឌល​សុខភាព​ជាដើម​៕
និវត្តន៍​ជន​២​គ្រួសារ​ទទួល​បាន​អំណោយ​ផ្ទះ​ថ្មី ​ពី​សមាគម​អតីត​យុទ្ធជន​ស្រុក​អន្លង់វែង​

និវត្តន៍​ជន​២​គ្រួសារ​ទទួល​បាន​អំណោយ​ផ្ទះ​ថ្មី ​ពី​សមាគម​អតីត​យុទ្ធជន​ស្រុក​អន្លង់វែង​

និវត្តន៍​ជន​២​គ្រួសារ​ទទួល​បាន​អំណោយ​ផ្ទះ​ថ្មី ​ពី​សមាគម​អតីត​យុទ្ធជន​ស្រុក​អន្លង់វែង​

និវត្តន៍​ជន​២​គ្រួសារ​ទទួល​បាន​អំណោយ​ផ្ទះ​ថ្មី ​ពី​សមាគម​អតីត​យុទ្ធជន​ស្រុក​អន្លង់វែង​