មិនធម្មតា! នារីអាកាសចរនៅចិនឥឡូវ សុទ្ធតែចូលហ្វឹកហ្វឺន ខាងយោធាទៀត

ចិន៖ កន្លងមកនារីដែលធ្លាប់គិតថា អាជីពជានារីអាកាសចរណ៍មានភាពងាយស្រួលច្រើន ក៏ប៉ុន្តែវាអាចជាផ្ទុយស្រលះ សម្រាប់នារីអាកាសចរណ៍របស់ចិន ព្រោះថាពួកគេត្រូវចូល ហ្វឹកហាត់ និងទទួលការបណ្តុះបណ្តាលខាងយោធា ជាមុនសិន ទើបអាចក្លាយជា នារីអាកាសចរណ៍ពេញសិទ្ធិបាន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមនារីមានសមាជិកប្រហែលជា២០នាក់ ដែលមកពីមហាវិទ្យាល័យអាកាសចរណ៍ Chengdu East Star របស់ប្រទេសចិន បានចូលរួមក្នុងពិធីតាំងបង្ហាញ Chengdu Civil Aviation Academy ដោយបានបង្ហាញនូវអ្វី ដែលនារីអាកាសចរណ៍របស់ប្រទេសចិន ត្រូវមានដោយក្នុងនោះ មិនត្រឹមតែចំណេះដឹង និងរូបសម្ផស្សប៉ុណ្ណោះទេ តែវាគឺជាក្បាច់គុន និងបច្ចេកទេសខាងយោធា យ៉ាងពិតប្រាកដ ដែលទិដ្ឋភាពទាំងនេះ បានធ្វើឲ្យមនុស្សជាច្រើន កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅក្នុងពិធីនេះដែរ ក្រុមនារីទាំងនោះ បានបង្ហាញក្បាច់គុន ព្រមទាំងវិធីឆ្លងកាត់ឧបសគ្គ យ៉ាងពិបាកជាច្រើន ដែលយើងអាចឃើញមានតែ នៅក្នុងការហ្វឹកហាត់ របស់ក្រុមបុរសៗ ដែលជាកងកម្លាំងយោធាប៉ុណ្ណោះ ដែលមានដូចជា ការបោកចំបាប់នៅក្នុងទឹកកខ្វក់ ការប្រយុទ្ធដោយប្រើវិធីសាស្ត្រផ្សេងៗ និងការលូនកាត់ទឹក ជាដើម។ ជាមួយគ្នានេះ ពួកគេក៏ត្រូវបានគេធ្វើតេស្តសាកល្បង ក្នុងការបង្ហាញប្រតិកម្មយ៉ាងរហ័ស ជាមួយនឹងជំនាញដ៏ច្បាស់លាស់ ដើម្បីដោះស្រាយជាមួយក្រុមភេរវករ និងស្ថានភាពបន្ទាន់ពិសេសណាមួយ អំឡុងពេលធ្វើដំណើរ លើយន្តហោះ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា នារីអាកាសចរណ៍របស់ប្រទេសចិន ត្រូវទទួលការហ្វឹកហាត់ ខាងផ្នែកយោធានេះ គ្រប់ៗរូបក្នុងគោលបំណង អាចឲ្យពួកគេ មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍អាក្រក់នានា ពេលកំពុងធ្វើដំណើរលើយន្តហោះ ក្នុងនោះរាប់បញ្ចូលទាំង អំពើភេរវកម្ម និងអ្នកដំណើរ ដែលច្រងេងច្រង៉ាង ព្រមទាំងចូលចិត្តប្រើអំពើហឹង្សា ជាដើម។

គូសបញ្ជាក់ផងដែរថា ថ្វីបើនារីអាកាសចរណ៍ទាំងនេះ ត្រូវទទួលការបណ្តុះបណ្តាល ផ្នែកយោធា យ៉ាងណាក្តី ក៏ប៉ុន្តែពួកគេក៏ត្រូវទទួលការហ្វឹកហាត់ ក្នុងការទទួល និងបម្រើអ្នកដំណើរ ប្រកបដោយកាយវិការទន់ភ្លន់ សមរម្យ និងពោរពេញដោយ របៀបរបប៕

តោះចង់ដឹងថាតើ ការហ្វឹកហាត់ផ្នែកយោធា របស់នារីអាកាសចរណ៍ទាំងនោះ មានសកម្មភាពយ៉ាងណា សូមទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥  សាលារៀនមួយកន្លែង ក្នុងទីក្រុង Qingdao នៃប្រទេសចិន បានរៀបចំ ការប្រកួតប្រចាំឆ្នាំ ប្រចាំសាលា ដើម្បីស្វែងរក សិស្សស្រី ដែលទើបបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យ 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅក្នុងការប្រកួតប្រចាំឆ្នាំនេះ មានសិស្សស្រី ទើបបញ្ចប់ការសិក្សា ស្អាតៗ សាច់សខ្ចី ជាង ១០០០នាក់ ស្លៀកក្នុងឈុតប៊ីគីនី និងឯកសណ្ឋាន នារីអូតេស ក្នុងគោលបំណង ដើម្បីទាក់ទាញ ដល់គណៈកម្មការ និងអាចមានឱកាស ក្លាយខ្លួនជា តារាម៉ូដែល ឬនារីអូតេស។

គួរឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើង ដោយទីភ្នាក់ងារបង្ហាញម៉ូត ឈ្មោះថា “Oriental Beauty” ដោយបានទាក់ទាញ បេក្ខនារីជាច្រើន មកពី ខេត្ត Shandong, Hebei, Shanxi, Anhui, Jiangsu, Jilin និងខេត្តដទៃទៀត ជាច្រើនផងដែរ។ បេក្ខនារីទាំងអស់ គឺសុទ្ធសឹងតែ ទើបបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យ ខណៈទស្សនិកជន គឺមកពីសាលាបង្ហាញម៉ូត និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ ផ្សេងៗ។

ជាមួយគ្នានេះដែរ នៅលើគេហទំព័រ របស់ទីភ្នាក់ងារ Oriental Beauty បានឲ្យដឹងថា ការប្រកួតនេះ គឺជាវិធីតែមួយគត់ ក្នុងការស្វែងរក បេក្ខនារីដែលមានទេពកោសល្យ ដោយបេក្ខនារី ដែលចូលរួម យ៉ាងហោចណាស់ ត្រូវមានកំពស់ ១,៧០ ម៉ែត្រឡើងទៅ មានសម្រស់ស្រស់ស្អាត រូបរាងស្វែល មានសំលេងពិរោះ និងគ្មានស្លាកស្នាម នៅលើដងខ្លួន (ត្រង់កន្លែងបង្ហាញគេឲ្យឃើញ ដូចជា ដៃ ឬ ជើង) របស់ពួកនាង ថែមទៀតផង។

យ៉ាងណាមិញ នៅក្នុងប្រទេសចិន ក្រុមហ៊ុនអាកាសចរណ៍ ជាច្រើន មានតម្រូវការខ្ពស់ ខ្លាំងណាស់ ក្នុងការជ្រើសរើស នារីអូតេស ដូច្នេះហើយ ការប្រកួតប្រចាំឆ្នាំនេះ គឺចាត់ទុកថា ជាការប្រកួត ដ៏តឹងរឹងមួយ ហើយបេក្ខនារី ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំង នឹងអាចបន្ត ទៅរៀនវគ្គបណ្តុះបណ្តាល ដើម្បីក្លាយខ្លួន ទៅជាតារាម៉ូដែល ឬនារីអូតេស តែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត