គួរឲ្យអាសូរ! ទារកម្នាក់ ត្រូវស្ត្រីម្នាក់ទះកំផ្លៀង និងយកក្រដាសញ៉ុកមាត់ ដើម្បីឲ្យបាត់យំ (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ចំពោះវីដេអូមួយ ដែលបង្ហាញអំពីសកម្មភាព របស់ស្ត្រីវ័យក្មេងម្នាក់ បានប្រើអំពើហឹង្សា និងទង្វើមិនគប្បីយ៉ាងខ្លាំង ចំពោះទារកតូចម្នាក់ ដើម្បីឲ្យនាងឈប់យំ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពមួយនេះត្រូវបានប្រទះឃើញ និងថតបានដោយ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមម្នាក់ នៅក្នុងអាហារដ្ឋាន McDonald’s ដោយក្នុងនោះ សកម្មភាពរបស់ស្ត្រីវ័យក្មេង ដែលបានធ្វើដាក់ទារកតូច ហាក់ដូចជាគ្មានក្តីស្រលាញ់ និងការអាណិតអាសូរ អ្វីបន្តិចឡើយ។

បើយើងមើលតាមវីដេអូ ដែលបង្ហោះដោយ Widayawati ចូលទៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែមិថុនាមុននេះ បានឲ្យឃើញថា ដំបូងឡើយទារកតូច ដ៏កំសត់ម្នាក់ បានស្រែកយំយ៉ាងខ្លាំង នៅក្នុងអាហារដ្ឋាន ដោយមិនដឹងមានរឿងអី កើតឡើងចំពោះគេឡើយ តែក្រោយមក ស្ត្រីវ័យក្មេងដែលបីក្មេងតូចម្នាក់នោះ មិនត្រឹមតែ មិនលួងគេ និងមើលថែគេឡើយ តែបែរជាច្របាច់មាត់ និងក្រោយមកក៏បាន លើកដៃទះកំផ្លៀង ទារកនោះដោយគ្មានក្តីអាសូរ ហើយមិនត្រឹមតែប៉ុណ្ណោះទេ នាងក៏បានយកក្រដាសជូតមាត់ មកញ៉ុកមាត់ទារកតូច នោះថែមទៀត។ 

ជុំវិញវីដេអូនេះដែរ អ្នកដែលបានទស្សនាហើយ ជាពិសេសអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម បាននាំគ្នាបញ្ចេញប្រតិកម្ម និងលើកឡើងនូវការយល់ឃើញជាច្រើន ដោយក្នុងនោះគឺពួកគេបានសម្តែង ការមិនពេញចិត្តជាខ្លាំង ចំពោះទង្វើរបស់ស្ត្រីវ័យក្មេង រូបនោះ៕

តោះចង់ដឹងថាវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ វីដេអូដ៏គួរឲ្យតក់ស្លុតមួយ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែវាបានបង្ហាញនូវទិដ្ឋភាពនៃ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតនេះ ត្រូវគេថតបាននៅក្នុង ពិធីបុណ្យសាសនា នាឯតំបន់មួយក្នុងប្រទេស ឥណ្ឌា និងត្រូវបានយកមកបង្ហោះ នៅក្នុងទំព័រហ្វេសប៊ុក ដោយក្រុមមួយមានឈ្មោះថា Indian Atheists។

បើយើងមើលតាមវីដេអូ និងផ្អែកទៅលើការរៀបរាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេអាចឃើញបាននូវបុរសម្នាក់ ដែលត្រូវបានគេឲ្យឈ្មោះថា “ព្រះរស់” ស្លៀកពាក់ឈុតសារី (ឈុតប្រពៃណីរបស់ឥណ្ឌា) ចាប់ទារកដែលទើបនឹងកើតម្នាក់ គ្រវីចុះគ្រវីឡើង ហាក់ដូចជាមិនខ្វល់អ្វីឡើយ នៅក្នុងពិធីបុណ្យសាសនារបស់គេ ក្រោមការសាទរ និងទះដៃពីសំណាក់ អ្នកដែលនៅជុំវិញទីនោះ។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់បណ្តាញសង្គម ដែលបានមើលវីដេអូនេះហើយ សុទ្ធតែបង្ហាញនូវក្តីរន្ធត់ និងតក់ស្លុតគ្រប់ៗគ្នា ដោយក្នុងនោះ មានការលើកឡើងជារួមថា ការគ្រវីទារកបែបនេះ គឺអាចបង្កឲ្យមានការប៉ះពាល់ ផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យទារកម្នាក់នោះ ត្រូវពិការភ្នែក ខ្សោយប្រាជ្ញា ឬក៏អាចស្លាប់ភ្លាមៗផងដែរ។

គូសបញ្ជាក់ផងដែរ ទិដ្ឋភាពមួយនេះ មិនទាន់ត្រូវបានអះអាងថា កើតឡើងនៅក្នុងតំបន់ ណាមួយនៃប្រទេសឥណ្ឌា ឲ្យប្រាកដឡើយ ក៏ប៉ុន្តែមនុស្សជាច្រើន និយាយថា សកម្មភាពដ៏គួរឲ្យតក់ស្លុតបែបនេះ គឺអាចមាននៅក្នុងចំណោមពិធី នៃអ្នកកាន់សាសនា ឆ្វេងនិយម (ជ្រុលហួសហេតុ) ពេកប៉ុណ្ណោះ។ ហើយក្នុងនោះដែរ ក៏មានមនុស្សមួយចំនួន ប្រកែកថា អ្វីដែលបុរសនោះចាប់គ្រវីចុះឡើង គឺគ្រាន់តែជាតុក្កតាជ័រប៉ុណ្ណោះ មិនមែនទារកមនុស្សពិតៗឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរ! ទារកម្នាក់ ត្រូវស្ត្រីម្នាក់ទះកំផ្លៀង និងយកក្រដាសញ៉ុកមាត់ ដើម្បីឲ្យបាត់យំ (មានវីដេអូ)
ទិដ្ឋភាពដែលទារកតូចម្នាក់ ត្រូវគេធ្វើបាប

គួរឲ្យអាសូរ! ទារកម្នាក់ ត្រូវស្ត្រីម្នាក់ទះកំផ្លៀង និងយកក្រដាសញ៉ុកមាត់ ដើម្បីឲ្យបាត់យំ (មានវីដេអូ)