មហារីក​សុដន់ កើតឡើង​ពី​ការពាក់​អាវទ្រនាប់​

មហារីក​សុដន់ កើតឡើង​ពី​ការពាក់​អាវទ្រនាប់​


មហារីក​សុដន់ កើតឡើង​ពី​ការពាក់​អាវទ្រនាប់​

​ជាធម្មតា ស្ត្រី​ភាគច្រើន នៅពេល​ឈាន​ដល់​វ័យ​ពេញវ័យ​ហើយ​នោះ ពួកគេ​តែងតែ​ត្រូវការ​របស់​របរ​បន្ថែ​ម ដើម្បី​បិទបាំង​កេរ្តិ៍ខ្មាស់​របស់​ខ្លួន ដោយសារ​តែ​ស្ត្រី មាន​លក្ខណៈ​ច្រើន ដែល​ត្រូវកា​រលាក់​មិនឲ្យ​គេ​ឃើញ​។ ការប្រើប្រាស់​អាវទ្រនាប់ គឺជា​រឿង​សំខាន់​មួយ ព្រោះថា វា​ជា​សម្លៀកបំពាក់ ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​តែ​ប្រើ​តែ​ម្តង ដើម្បី​បិទបាំង​សុដន់​របស់ខ្លួន ហើយ​វា​ក៏​ជា​របស់​មួយ ដើម្បី​ផ្តល់​ភាព​ទាក់ទាញ ដល់​មនុស្ស​ជុំវិញខ្លួន ព្រោះ​វា​ជា​ជួយ​ឲ្យ​សុដន់ មាន​សភាព​ពើង​ល្អ និង​ផ្តល់​ទំនុកចិត្ត​ដល់​ស្ត្រី​បាន​យ៉ាង​ល្អ​។

​យ៉ាងណាមិញ ផលិតផល​អាវទ្រនាប់​ទាំងអស់ មិន​ដែល​ផ្សព្វផ្សាយ​អំពី​គុណវិបត្តិ នៃ​ផលិផ​លរបស់​ខ្លួន​ឡើយ ប៉ុន្តែ តាម​ការស្រាវជ្រាវ​បង្ហាញថា អាវទ្រនាប់​តែងតែ​ជា​មូលហេតុ​ចំបង​គេ ដែល​នាំ​ឲ្យ​ស្ត្រី​ប្រឈម​ខ្លាំង នឹង​ជំងឺ​មហារីក​សុដន់​ទៅវិញ ជាពិសេស អាវទ្រនាប់​ណា​ដែល​រឹបៗ​ខ្លាំង​តែ​ម្តង​។ ចំពោះ​មូលហេតុ​ដែល​នាំឲ្យ​កើត​មហារីក​នេះ​គឺថា កាលណា​ស្ត្រី​ពាក់​អាវទ្រនាប់​ដែល​រឹបៗ វា​នឹង​រំខាន​ដល់​លំហូរ​ទឹករងៃ និង​ជាតិពុល​ផ្សេងៗ ដែល​ចេញពី​សុដន់​បាន​។ ដូច្នេះ បើសិនជា​សារធាតុ​ទាំងនេះ មាន​ការកកស្ទះ​ច្រើន កាន់តែ​យូរ​នោះ វា​នឹង​ក្លាយទៅជា​មហារីក​នៅ​ថ្ងៃមុខ​។ មួយវិញទៀត កាលណា​សរីរាង្គ​ណាមួយ​នៃ​រាងកាយ ត្រូវបាន​រឹប​ខ្លាំង វា​នឹង​ងាយ​នាំ​ឲ្យ​កន្លែង​នោះ​រង​ការ​រលាក​។ ម្លេះ​ហើយ ការ​រលាក​ដដែលៗ និង​យូរៗ​អាច​នឹង​ក្លាយជា​មហារីក​ដែរ​។

​ដំណោះស្រាយ​

​ដោយសារ​តែ​បញ្ហា​កេរ្តិ៍​របស់​ស្ត្រី មិនអាច​នឹង​ដោះស្រាយ​បាន ដោយសារ​ការ​មិន​ពាក់​អាវទ្រនាប់​នោះ ដូច្នេះ អ្វី​ដែល​ពួកគេ​អាចធ្វើ​បាន គឺ​គ្រាន់តែ​កាត់បន្ថយ​ការពាក់​អាវទ្រនាប់​នេះ​ឲ្យបាន​ច្រើន​បំផុត តាម​តែ​អាច​ធ្វើទៅបាន​។ បើសិន​ជា​ស្ត្រី​ត្រូវការ​ធ្វើ​ដំណើរ​ទៅ​ខាងក្រៅ ធ្វើការ ឬ​រៀនសូត្រ​នោះ ការពាក់​អាវទ្រនាប់ គឺជា​រឿង​ដែល​ត្រូវតែ​ធ្វើ​ហើយ​។ ប៉ុន្តែ បើសិន​ជា​ស្ត្រី​ត្រឡប់មកផ្ទះ​វិញ​ហើយ យក​ល្អ គួរតែ​ដោះ​វា​ចេញ ជា​ពិសេស​ពេល​គេង​តែម្តង​។ តាម​ការស្រាវជ្រាវ​បាន​បញ្ជាក់ទៀតថា ការពាក់​អាវទ្រនាប់ ឬ​ខោ​ទ្រនាប់ មិន​ត្រូវ​បន្ត​ច្រើនជាង ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឡើយ​៕

​រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។