របៀបធ្វើ បង្គាកោះកុង

‪#‎គ្រឿងផ្សំ‬
- បង្គា​
- ខ្ទឹមស​ ខ្ទឹមក្រហម ​( ចិញ្ច្រាំអោយម៉ត់បន្តិច )​
- ម្ទេស ​( កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់ )​
- អំបិល ​ស្ករស ​ម្សៅស៊ុប​ ក្រូចឆ្មា ​ទឹកត្រី​
- ទឹកដោះគោខាប់​ ជីអង្គាម​ ជីបន្លា​
‪#‎វិធីធ្វើ‬
- យកបង្គា​មកបកអោយស្អាត​ ហើយកាត់តាមបណ្ដោយខ្លួនជាពីរ​ ( កុំអោយដាច់ពីគ្នា ) ​បន្ទាប់មកយកមករៀបដាក់ចាន​ ដែលត្រូវទទួលទាន ​អោយមើ់លទៅស្អាត​ រួចយកទៅដាក់ក្នុងទូរទឹកកក ​ទុកអោយត្រជាក់​
- ច្របាច់ទឹកក្រូចឆ្មា​ដាក់ចាន​ រួចដាក់ខ្ទឹមស​ ខ្ទឹមក្រហម​ និងម្ទេស​ ( ទុកប្រហែល10 នាទី ​ដើម្បីកុំអោយក្រពុលខ្ទឹម )​ ហើយដាក់អំបិល​ ទឹកត្រី ​ស្ករស ​ម្សៅស៊ុប និងទឹកដោះគោខាប់បន្តិច រួចភ្លក់មើលអោយល្មម​ តាមការចូលចិត្ត ​។​
- ពេលទទួលទាន​ ទើបយកបង្គាដែលយើងបានក្លាសេទុក យកមកស្រោចទឹក​ម្ទេសពីលើអោយសព្វ ​ហើយបន្ថែម ​ជីអង្គាម​ ជីបន្លាពីលើតិច ​លំអរ រួចជាការស្រេច ​៕​មុខម្ហូបនេះ ត្រូវការប្រើម្ទេសច្រើន​ អោយហិរខ្លាំង​ ដើម្បីអោយបង្គាឆ្អិនល្អ​


របៀបធ្វើ បង្គាកោះកុងដោយ៖​ កញ្ញា
មេផ្ទះ Housewife