​ដំឡូងឈ្វា អាច​ជួយ​ឲ្យគេ​ងលក់​ស្រួល​

​ដំឡូងឈ្វា អាច​ជួយ​ឲ្យគេ​ងលក់​ស្រួល​


​ដំឡូងឈ្វា អាច​ជួយ​ឲ្យគេ​ងលក់​ស្រួល​

​តើ​អ្នក​កំពុងតែ​ជួប​បញ្ហា​នៃ​ការ​គេង​មែន​ទេ​? កុំ​បារម្ភ​អី​។ លើ​លោក​នេះ មាន​អ្នក​ដែល​ពិបាក​គេង​លក់​ច្រើនណាស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កាលណា​មនុស្ស​យើង​គេង​មិន​បាន​គ្រប់គ្រាន់ តែងតែ​បង្ក​ជា​បញ្ហា​ដល់​សុខភាព​ដូចជា ធា​ត់ លើស​សម្ពាធ​ឈាម និង​អារម្មណ៍មិនល្អ​។

​ដំឡូងឈ្វា គឺជា​ប្រភព​ជាតិ​ប៉ូ​តា​ស្យូម​ដ៏​ល្អ​មួយ ដែល​ជួយ​បន្ធូរ​សាច់ដុំ និង​សរសៃប្រសាទ ព្រម​ទាំង​ជំនួយ​ដល់រ​បត់​ឈាម និង​ការរំលាយ​អាហារ​ថែមទៀត​។ បើសិន​ជា​អ្នក​ញ៉ាំ​ដំឡូងឈ្វា ដោយ​ការដុត​វិញ​កាន់តែ​ល្អ ប៉ុន្តែ យើង​ក៏​អាច​ចៀន ឬ​ស្ងោរ​ញ៉ាំ​ធម្មតា ហើយ​វា​ក៏​មាន​ប្រយោជន៍​ដូចគ្នា​ដែរ​។ ក្រៅ​ពី​ជាតិ​ប៉ូ​តា​ស្យូម ដំឡូងឈ្វា គឺជា​ប្រភព​នៃ​កាបូ​អ៊ី​ដ្រាត​ដ៏​ល្អ​មួយ  ដែល​ជំរុញ​ដល់​ការ​ងងុយគេង យ៉ាង​មាន​ប្រសិទ្ធភាព​។ ត្រឹមតែ​ដំឡូងឈ្វា​ពាក់កណ្តាល នឹង​ផ្តាល់​ប្រយោជន៍​នៃ​ជីវជាតិ​ទាំងនេះ គ្រប់គ្រាន់​ទៅ​ហើយ​៕

​រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។