ការសម្រាលកូនប្រកប ដោយសុវត្ថិភាព និងសុខភាពល្អ

ការមានបុត្រគឺជាអំណោយដ៏ពិសិដ្ឋសម្រាប់មាតាបិតា

គ្មានអ្វីទៀងទាត់ទេ!!! មាតាបិតាដែលត្រៀមមានបុត្រគួរតែយកចិត្តទុកដាក់ ឲ្យបានដិតដល់បន្ថែមទៀតក្នុង អំឡុងពេលពរពោះ៩ខែ ព្រោះនេះ គឺជារយៈពេលសំខាន់បំផុត។ ការប្រុងប្រយ័ត្ន ទាំងមុន និងអំឡុងពេលមានផ្ទៃពោះ អាចកាត់បន្ថយគ្រោះថ្នាក់នៃការមានគភ៌ប្រឈម នឹងហានិភ័យខ្ពស់។ 

អនុសាស្រ្តាចារ្យវេជ្ជបណ្ឌិត រ៉ាស៊ីក រ៉ាងស៊ីប្រាកាន អ្នកឯកទេសវេជ្ជសាស្ត្រមាតា និងទារកនៅមជ្ឈមណ្ឌលស្រ្តីនៃ មន្ទីរពេទ្យបំរុងរ៉ាត់បានមានប្រសាសន៍ថា ការមានផ្ទៃពោះប្រឈមនឹងហានិភ័យខ្ពស់ អាចជៀសវាងបានប្រសិនបើបានទប់ស្កាត់បញ្ហាមួយចំនួនជាមុន។ កត្តាហានិភ័យផ្សេងៗមុនពេលនិងអំឡុងពេលមានផ្ទៃពោះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ការលូតលាស់របស់ម្តាយ និងទារកនៅក្នុងផ្ទៃ។ ក្នុងអំឡុងពេលមានផ្ទៃពោះ ការវាយតម្លៃតាមរយៈការពិនិត្យរាងកាយ ការធ្វើតេស្តឈាម និងការធ្វើតេស្តដែលទាក់ទងផ្សេងៗទៀត គឺជាការចាំបាច់ណាស់ ដើម្បីធានាថាម្តាយដែលត្រៀមសម្រាលកូន និងទារកអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌផ្សេងៗទៀតបាន។ ដោយសារតែបច្ចេកវិទ្យាសម័យទំនើបជាច្រើន បានធ្វើឱ្យការព្យាបាលអាចគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលា ជាមួយអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់។ 

ការយកចិត្តទុកដាក់រៀបចំសម្រាប់ពេលសម្រាលកូនក៏ជារឿង ដ៏សំខាន់ចាំបាច់ ផងដែរ ជាពិសេសគឺនៅពេលដែល ទារកទើបនឹងកើតត្រូវការ ការថែទាំយ៉ាងម៉ត់ចត់។ អ្នកត្រូវតែប្រាកដថាអ្នកនឹងទទួលបាន ការយកចិត្តទុកដាក់ខ្ពស់ទាំងក្នុងអំឡុងពេលមានផ្ទៃពោះ នឹងក្រោយពេលសម្រាល។

មាតាបិតាដែលត្រៀមមានបុត្រគួរតែថែរក្សាគភ៌ដោយការយក ចិត្តទុកដាក់ដូច្នេះទារកដែលកើតមក នឹងមានសុខភាពល្អហើយរឹងមាំ។ សូមស្វែងយល់ទាំងអស់គ្នាអំពីវិធីសម្រាលកូនប្រកបដោយសុវត្ថិភាព និងសុខភាពល្អ!

អំពីមន្ទីរពេទ្យបំរុងរ៉ាត់អន្តរជាតិ 

•ជាមន្ទីរពេទ្យពហុឯកទេសលំដាប់ពិភពលោកដ៏ពេញ និយមបំផុត ពិនិត្យ និង ព្យាបាលអ្នកជំងឺបានចំនួន ១,១ លាននាក់ក្នុងមួយឆ្នាំ ដោយជាង ៥២០.០០០ នាក់ជាអ្នកជំងឺបរទេស។

•ជាមន្ទីរពេទ្យនៅអាស៊ីដំបូងបង្អស់ ដែលត្រូវបានទទួលស្គាល់ដោយ
គណៈកម្មការគុណភាពអន្ដរជាតិ ចម្រុះពិភពលោក មានមូលដ្ឋាននៅសហរដ្ឋអាមេរិក (JCI) នៅឆ្នាំ ២០០២ និងត្រូវបានទទួលស្គាល់ជា បន្តបន្ទាប់ទៀត
ក្នុងឆ្នាំ ២០០៥ ឆ្នាំ ២០០៨ ឆ្នាំ ២០១១ និងឆ្នាំ ២០១៤។

 •ផ្តល់ភាពងាយស្រួលព្រោះមានកន្លែងធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំជំងឺធ្ងន់ៗល្អឥតខ្ចោះនៅនឹងកន្លែង ដោយមានវេជ្ជបណ្ឌិតឯកទេស ស្ទើរតែគ្រប់ជំនាញ ចំនួន ១៣០០នាក់។

• បន្ទប់អ្នកជំងឺចំនួន ៥៨០គ្រែ រួមទាំងបន្ទប់ថែទាំ និងសង្គ្រោះទារកទើបនឹងកើត (កម្រិត III)

•មានបច្ចេកវិទ្យាទាន់សម័យដូចជា មជ្ឈមណ្ឌលបេះដូង ការវះកាត់ផ្លាស់ប្តូរ
សន្លាក់ដោយម៉ាស៊ីនរ៉ូបូទីក ការព្យាបាលដោយកាំរស្មីតាមរយៈរូបភាព និងមន្ទីរ
ពិសោធន៍ស្វ័យប្រវត្តិ ដែលផ្ដល់លទ្ធផលរហ័សទាន់ចិត្ត ព្រមទាំងអាចជឿទុកចិត្តបានថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែម ឬការប្រឹក្សាយោបល់ផ្សេងៗ សូមទាក់ទងមកកាន់ការិយាល័យតំណាងមន្ទីរពេទ្យបំរុងរ៉ាត់* ប្រចាំនៅកម្ពុជា។ 

(* ស្ថាប័នឯករាជ្យសហការជាមួយមន្ទីរពេទ្យបំរុងរ៉ាត់អន្តរជាតិ)

ជីវប្រវត្តិរបស់វាគ្មិន

អនុសាស្រ្តាចារ្យវេជ្ជបណ្ឌិត រ៉ាស៊ីក រ៉ាងស៊ីប្រាកាន

ឯកទេសផ្នែកសម្ភព & រោគស្ត្រី វេជ្ជសាស្ត្រមាតា និងទារក
មន្ទីរពេទ្យបំរុងរ៉ាត់អន្តរជាតិ

កម្រិតវប្បធម៌:

សាលាវេជ្ជសាស្ត្រ:

- អនុបណ្ឌិត មហាវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពេទ្យរាមាធិបតី សាកលវិទ្យាល័យ ម៉ាហ៊ីដុល ប្រទេសថៃ ឆ្នាំ១៩៨១

វិញ្ញាបនប័ត្រពីក្រុមប្រឹក្សាភិបាល: 

- សញ្ញាប័ត្រពីក្រុមប្រឹក្សាភិបាលថៃ ផ្នែកសម្ភព & រោគស្ត្រី ឆ្នាំ១៩៨៩ 

- សញ្ញាប័ត្រពីក្រុមប្រឹក្សាភិបាលថៃ វេជ្ជសាស្ត្រមាតា និងទារកឆ្នាំ ១៩៩៧ 

មុខតំណែងក្នុងវិស័យអប់រំ: អនុសាស្រ្តាចារ្យវេជ្ជបណ្ឌិត មន្ទីរពេទ្យរាមាធិបតី សាកលវិទ្យាល័យម៉ាហ៊ីដុល ប្រទេសថៃ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការសម្រាលកូនប្រកប ដោយសុវត្ថិភាព និងសុខភាពល្អ

ការសម្រាលកូនប្រកប ដោយសុវត្ថិភាព និងសុខភាពល្អ

ការសម្រាលកូនប្រកប ដោយសុវត្ថិភាព និងសុខភាពល្អ

ការសម្រាលកូនប្រកប ដោយសុវត្ថិភាព និងសុខភាពល្អ

ការសម្រាលកូនប្រកប ដោយសុវត្ថិភាព និងសុខភាពល្អ

ការសម្រាលកូនប្រកប ដោយសុវត្ថិភាព និងសុខភាពល្អ

ការសម្រាលកូនប្រកប ដោយសុវត្ថិភាព និងសុខភាពល្អ