លោក ហ៊ុន សែន ថា បក្ស​ប្រឆាំង​បង្កើត​រឿង​តូច​ទៅ​ជា​រឿង​ធំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាថ្លែងបញ្ឆិតបញ្ឆៀងទៅកាន់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានធ្វើរឿងតូចឲ្យក្លាយទៅជារឿងធំ ជុំវិញករណីដែលលោកមិនចូលបំភ្លឺ នៅតុលាការតាមការកោះហៅចំនួន៤លើក។

លោក ហ៊ុន សែន ថា បក្ស​ប្រឆាំង​បង្កើត​រឿង​តូច​ទៅ​ជា​រឿង​ធំ

ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកថ្ងៃទី២០ ខែមិថុនា លោក ហ៊ុន សែន បន្ថែមថា “ទៅឲ្យគេសួរបន្តិចទៅ រួចមកវិញទៅមានអ្នកណាគេចាប់។ បង្កើតអារឿងតួចអោយ ទៅជាងរឿងធំ អាហ្នឹងមកពីអ្វីមកពីមេធាវីចេះស្ទើរ”។

ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បានឡកឡឺយឲ្យគណបក្សសង្គ្រោះជាតិ ដែលទៅធ្វើពិធីបួងសួង នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាបដែរ ថាការបន់ស្រន់មិនអាចជួយអ្នកប្រព្រឹត្តអំពើខុសច្បាប់បាន នោះទេ។ លោកបន្ថែមថា មិនបាច់ទៅបួងសួងឯណាទេ កុំតែទៅធ្វើខុសច្បាប់ទៅ គឺគ្មានទោស ទណ្ឌនោះទេ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទបដិសេធ មិនចូលខ្លួន បន្ទាប់ពីលោកមិនចូលបំភ្លឺនៅតុលាការការតាមការកោះហៅចំនួនពីរលើកក្នុងនាមជា សាក្សី ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។ ការបដិសេធមិនចូលខ្លួននោះ ដោយលោក កឹម សុខា សំអាងថា មានអភ័យឯកសិទ្ធិសភា៕

ប្រភពៈ RFA