តារា​ល្បីៗ​ចូលរួម​កម្មវិធី តន្ត្រី​ដើម្បី​ល្ខោនខោល

កម្មវិធី “តន្ត្រី​ដើម្បី​ល្ខោនខោល” នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្ប​ម្សិលមិញ មាន​វត្តមាន​​ពី​សំណាក់​តារា​ល្បី​ៗ​ជាច្រើន​ចូលរួម។

 

តារា​ល្បីៗ​ចូលរួម​កម្មវិធី តន្ត្រី​ដើម្បី​ល្ខោនខោល

 

គ្រាន់តែ​ពេល​ចាប់ផ្ដើម​កម្មវិធី​​ភ្លាម​ តារា​ទាំងអស់​ឡើង​ណែនាំ​ខ្លួន​ម្នាក់​ម្ដង​ក្នុង​នោះ​មាន​អ្នក​នាង​ ម៉េង កែវពេជ្របុប្ផា អ្នកនាង ម៉េង កែវពេជ្ជតា ទូច ស្រីលក្ខណ័ សារ៉ាយ សក្ខណា និង​កញ្ញា ទឹម រដ្ឋា និង​ឆ្លៀត​ឱកាស​បាន​បញ្ចេញ​សំនួន​វោហាសព្ទ​បែប​កំប្លុកកំប្លែង​ញោះ​ពិធី​ករ ដែល​ញ៉ាំង​បរិយាកាស​ឲ្យ​កាន់តែ​សប្បាយ​រីករាយ​ថែម​ទៀត​ផង។ បន្ទាប់ពី​និយាយ​ណែនាំ​ខ្លួន​រួច​ ​តារា​កិត្តិយស​ទាំងអស់​បាន​បកស្រាយ​ចម្រៀង​ដើម្បី​បម្រើ​អារម្មណ៍​អ្នក​ចូលរួម​ទស្សនា។

 

សម្រាប់  តន្ត្រី​ដើម្បី​ល្ខោនខោល ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​លោក នួន ឆៃឡូត ជា​មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​ក្នុង​សាកលវិទ្យាល័យ​ ភូមិន្ទ​វិចិត្រសិល្ប និង​ជា​អតីត​សិស្ស​ល្ខោនខោល​ប្រាប់​ឲ្យ​ដឹង​ថា គឺជា​ការ​រៀប​ចំ​ឡើង​ដើម្បី​រក​ថវិកា​ដែល​រក​បាន​ទៅ​ជួយ​ព្រឹទ្ធាចារ្យ​ចាស់​ៗ​ផ្នែក​នេះ។ ដែល​រក​បាន​ពី​ការ​លក់​អាវ​យឺត និង​ក្រមា។

 

លោក​បន្ថែម​ទៀត​ថា​ក៏​ចង់​ផ្សព្វផ្សាយ​សិល្បៈ​ល្ខោនខោល​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់ និង​បាន​ដឹង​ថា​អ្វី​ជា​ល្ខោនខោល។ ឆៃឡូត  បន្ត​ថា​កម្មវិធី​រៀបចំ​ជា​លើក​ទី​ពីរ​ហើយ ដោយ​កាលពី​ឆ្នាំ​មុន​គឺ  ព្រះ​គុណ​គ្រូ​ល្ខោនខោល និង​មាន​គម្រោង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ម្ដង​ទៀត។

 

តារា​ល្បីៗ​ចូលរួម​កម្មវិធី តន្ត្រី​ដើម្បី​ល្ខោនខោល

 

តារា​ចាស់​ថ្មី​ទាំងអស់​បាន​និយាយ​បន្ត​ថា​ដូច​ៗ​គ្នា​ថា​ពេល​មាន​វត្តមាន​ចូលរួម​ក្នុង តន្ត្រី​ដើម្បី​ល្ខោនខោល គឺ​ជា​កិត្តិយស​របស់​ពួកគាត់​ទាំងអស់​គ្នា ព្រោះ​បាន​បញ្ចេញ​កម្លាំង​ដើម្បី​បាន​តបស្នង​សង​គុណ​ដល់​លោក​គ្រូ​អ្នក​គ្រូ៕

 

តារា​ល្បីៗ​ចូលរួម​កម្មវិធី តន្ត្រី​ដើម្បី​ល្ខោនខោល

 

តារា​ល្បីៗ​ចូលរួម​កម្មវិធី តន្ត្រី​ដើម្បី​ល្ខោនខោល

 

អត្ថបទ៖ទ្រី រ៉ាវី