ព្រឹកស្អែក ក្រុម​តំណាងរាស្ត្រ CNRP ទៅ​សួរសុខទុក្ខ​ជន​ជាប់​ឃុំ​នៅ​ព្រៃ​ស

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​០៨​រូប​ចូល​ជួប​សួរសុខទុក្ខ​ជន​ជាប់​ឃុំ​ចំនួន​១៥​នាក់ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​នាគារ​ព្រៃ​.​ស ខណ្ឌដង្កោ ។

ចំណែក​ការ​សុំ​ចូល​ជួប​លោក ហុង សុខ​ហួរ , លោក អ៊ុំ សំ​អាន​និង ស៊ា​ង ចែត នៅ​ព្រឹក​ថ្ងៃ​ទី​២១​មិថុនា ២០១៦​នេះ​ដែរ អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ​តុលាការ​ជា​មុន ។

នេះ​បើ​យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២០ មិថុនា របស់​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ផ្ញើ​ជូន​លោក គង់ សុភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​-​រៀង​គណបក្ស​សង្គ្រោះ​ជាតិ ៕