ហេតុ​អ្វី​​​​​​​​​ប្រជាជន​ទីបេ​ ជួប​មុខ​​គ្នា​​​​តែង​លៀន​អណ្ដាត?​

​​ប្រពៃណី​​ទំនៀម​ទម្លាប់​​​​​តាម​ប្រទេស​​នីមួយ​​ៗ​​ជុំវិញ​ពិភព​លោក​ តែង​តែ​មាន​​​​ភាព​ខុស​ប្លែក​គ្នា​​តិច​​ ​ឬ​ច្រើន​​​​​​​​ទៅ​​តាម​តំបន់​​ ​និង​ជំនឿ​ដូនតា​​បន្សល់​ទុក​ឲ្យ ក្នុង​ការ​ស្វាគមន៍​​​​​​​​ពេល​ជួប​មុខ​​​​​គ្នា ​​​ដូច​​ជា​​ប្រជាជន​​អាស៊ី​ខ្លះ​​​ ​​​​​មាន​ទម្លាប់​​លើក​ដៃ​សំពះ  អោន​​ក្បាល​​ ឯ​​អឺរ៉ុប​ចាប់​ដៃ​​រលាក់​ជាដើម​ ដើម្បី​ជា​ការ​គោរព។

 

ហេតុ​អ្វី​​​​​​​​​ប្រជាជន​ទីបេ​ ជួប​មុខ​​គ្នា​​​​តែង​លៀន​អណ្ដាត?​

 

​ចំណែក​​នៅ​ទីបេ​​ ប្រទេស​ចិន​​​នេះ​វិញ ​គេ​សង្កេត​​ឃើញ​​​ប្រជាជន​មិន​បាច់​​ប្រើ​កាយវិការ​​​​​លើកដៃ អោន​ក្បាល ​ឬ​ចាប់​ដៃ ​គោរព​​នោះ​ទេ គឺ​​គ្រាន់​តែ​​លៀន​​អណ្ដាត​ចេញ​​​​​​​​​​​មួយភ្លែត​ឲ្យ​​អ្នក​​ដែល​យើង​​ចង់​ស្វាគមន៍​ឃើញ​ ​ជា​ការ​ស្រេច។

 

​តើ​ជំនឿ​នេះ​​មាន​​​តាំង​​ពី​​សម័យ​​ណា​មក​​ហើយ​? ​បើ​តាម​គេហទំព័រ​ Quora ​ផ្សព្វ​ផ្សាយ​ពី​​វប្បធម៌​ និង​ជំនឿ​​ប្រជាជន​ជុំវិញ​ពិភពលោក​ បាន​រៀប​រាប់​ថា​​​​​​​​​ នៅ​​​សតវត្ស​​ទី​​៩​មាន​ ​​​ស្ដេច​ទីបេ​​​​ម្នាក់​ឈ្មោះ​ Lang Darma ​​ល្បី​​ជា​ស្ដេច​ឃោរឃៅ​​​ និង​​មាន​អណ្ដាត​​ពណ៌ខ្មៅ​​។​ ​​​ក្នុង​នាម​​ជា​​អ្នក​ប្រតិបត្តិ​​ពុទ្ធ​​​​​​​​​​​​​សាសនា​ ប្រជាជន​ទីបេ​​​​ជឿ​ថា​​​ក្រោយ​​​ស្ដេច​​ Lang Darma ​​លាចាក​លោក​ទៅ​​ ​ស្ដេច​​​មាន​សារជាតិ​សាហាវ​ឃោរឃៅ​​នេះ ​​នឹង​ចាប់​កំណើត​ឡើង​វិញ។

 

ជា​ច្រើន​សតវត្ស​​​​​​​កន្លង​ទៅ​​ ពួកគេ​មាន​ជំនឿ​ក្នុង​ការ​ស្វាគមន៍​គ្នា​​ដោយ​លៀន​​​អណ្ដាត​​​​​​​​ ​ដើម្បី​បញ្ជាក់​ថា​​​​​ពួកគេ​​មិន​មាន​អណ្ដាត​ពណ៌ខ្មៅ​​​ ឬ​​មិន​មាន​សារជាតិ​​​​​អាក្រក់​​​​​​ក្នុង​ខ្លួន​ឡើយ។

 

មក​ដល់​​បច្ចុប្បន្ន​​​​ ខ្ពង់រាប​ទីបេ​​ដែល​សម្បូរ​ទៅ​ដោយ​​​​​ជនជាតិភាគតិច​​រស់​នៅ​លាយឡំ​​គ្នា​នេះ​ ​គេ​នៅ​សង្កេត​​ឃើញ​​​​​​​​មាន​ប្រពៃណី​លៀន​អណ្ដាត​​ស្វាគមន៍​នៅ​ឡើយ​៕

 

ហេតុ​អ្វី​​​​​​​​​ប្រជាជន​ទីបេ​ ជួប​មុខ​​គ្នា​​​​តែង​លៀន​អណ្ដាត?​

 

ហេតុ​អ្វី​​​​​​​​​ប្រជាជន​ទីបេ​ ជួប​មុខ​​គ្នា​​​​តែង​លៀន​អណ្ដាត?​

 

ហេតុ​អ្វី​​​​​​​​​ប្រជាជន​ទីបេ​ ជួប​មុខ​​គ្នា​​​​តែង​លៀន​អណ្ដាត?​

 

ចុចអាន៖ ប្រពៃណី​ប្លែក​ៗ​ចំនួន​៧ ​គេ​បន្ត​ឃើញ​កើត​មាន​​នៅ​លើ​ផែន​ដី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Quora